Thursday, October 05, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថានៅឆ្នាំ២០១៨ប្រាក់បៀរវត្សមន្រ្តីរាជការ និងកងកម្លាំងមិនតិចជាង១លានរៀលទេ

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការដំឡើងបៀរវត្សមន្រ្តីរាជការនៅតែបន្តទៅទៀត ហើយនៅឆ្នាំ២០១៨ខាងមុខនេះ ប្រាក់បៀរវត្សមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធមិនតិចជាង១លានរៀលនោះទេ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនឆ្នាំ២០១៧ ក្រោមប្រធានបទ «គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ» ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ណាស់ក្នុងការដំឡើងបៀរវត្សប៉ុន្តែការខុសគ្នារវាងកាលពីអាណត្តិមុន និងពេលនេះគឺបានប្រសើរឡើងច្រើនណាស់អំពីស្ថានភាពជីវភាពរបស់គ្រូបង្រៀន មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង។ យើងមិនសន្យាខ្យល់នោះទេ ការសន្យាជាការងាយស្រួលទេ ប៉ុន្តែតើសេដ្ឋកិច្ចអាចទ្រទ្រង់រួចដែរឬទេ៕












No comments:

Post a Comment