Thursday, October 05, 2017

ក្រសួងព័ត៌មានប្រកាស ឈប់ផ្តល់ប័ណ្ណសារព័ត៌មានឱ្យបុគ្គលិក ខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ដោយសារស្ថាប័នទាំងពីរប្រកាសឈប់ដោយឯកតោភាគី


នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ដោយបានបញ្ជាក់ថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មិនផ្តល់ប័ណ្ណសារព័ត៌មានជូនលោក លោកស្រី អ្នកនាង កញ្ញា ដែលបម្រើការងារឱ្យសារព័ត៌មាន ខេមបូឌាដេលី និងវិទ្យុអាស៊ីសេរីតទៅទៀតទេ ដោយសារអង្គភាពទាំងពីរនេះ បានប្រកាសឈប់ដំណើរការ និងបិទការិយាល័យរបស់ខ្លួន នៅកម្ពុជាដោយឯកតោភាគីកាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ៕

No comments:

Post a Comment