បន្ទាប់ពីព្រះរាជពិធី
ច្រត់ព្រះនង្គ័លបានប្រារព្ធធ្វើឡើងនៅខេត្តកំពង់ចាម
និងនៅក្រុងតាខ្មៅ២ឆ្នាំ ជាប់គ្នាកន្លងទៅ មិនមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជានោះ
ព្រះរាជពិធីដែលត្រូវរៀបចំឡើងឆ្នាំទី៣ ដែលនឹងប្រារព្ធធ្វើនៅខេត្តបាត់ដំបង
សម្រាប់ឆ្នាំនេះ ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ព្រឹត្តិការណ៍នេះ ពីទីវាលព្រះស្រែ
ដែលត្រូវរៀបចំនៅលើទីលានបាល់ទាត់ក្នុងខេត្តបាត់ដំបង។
នេះបើយោងតាមការបង្ហោះខ្លឹមសាររបស់ឯកឧត្តម កឹម គុណវឌ្ឍន៍ អគ្គនាយក នៃទូរទស្សន៍ជាតិកម្ពុជា
ដែលបានឲ្យដឹងថា ក្រុមការងាររបស់លោក នឹងត្រូវដឹកនាំការផ្សាយផ្ទាល់នេះ ។
ឯកឧត្តម កឹម គុណវឌ្ឍន៍
បានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងបំរើសំណូមពរប្រជាពលរដ្ឋ
និងដោយមានការណែនាំឲ្យអនុវត្តពីក្រសួងព័ត៌មាន និងពីគណ:កម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ។ ការផ្សាយផ្ទាល់នេះ ធ្វើតាមបណ្តាញកាបអុបទិចពីខេត្ត
បាត់ដំបង មកភ្នំពេញ»។
ឯកឧត្តម កឹម
គុណវឌ្ឍន៍ ក៏បានឲ្យដឹងផងដែរថា ក្រុមការងារទូរទស្សន៍ជាតិកម្ពុជា មានគ្នាចំនួន៣៥នាក់
នឹងត្រូវចេញដំណើរទៅខេត្តបាត់ដំបងនៅថ្ងៃទី៤ ខែឧសភា ដើម្បីត្រៀមរៀបចំការផ្សាយផ្ទាល់
«ព្រះរាជពិធីច្រត់ព្រះនង្គ័ល» ដែលនឹងប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត
នៃព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ
ដើម្បីសម្គាល់អំពីរដូវចាប់ផ្តើមធ្វើស្រែចម្ការរបស់ប្រជាកសិករខ្មែរ ។
ពីធីច្រត់ព្រះនង្គ័លនេះ បើយោងលើការពន្យល់បកស្រាយរបស់សម្តេចព្រះមហាសង្ឃរាជជោតិញាណោ
ជួត ណាត បានបញ្ជាក់ថា ជាឈ្មោះ នៃមង្គលពិសេសមួយ
រាប់បញ្ចូលក្នុងមង្គលទ្វាទសមាស ដែលជាមង្គលចម្រើនការសាបព្រោះ បណ្តុះដាំក្នុងរដូវភ្លៀង។
មង្គលនេះ កំណត់ធ្វើនៅថ្ងៃ៤រោជ ខែពិសាខ រៀងរាល់ឆ្នាំ។ ក្នុងគម្ពីរបាលី
ហៅថា វប្បមង្គល « មង្គលសាបព្រោះ
បណ្តុះដាំ »៕



No comments:
Post a Comment