Thursday, May 13, 2021

លោក ឥត សារ៉ាត់ អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ក្នុងខណ្ឌកំបូល

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ក្នុងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាធានីភ្នំពេញ បានចុះត្រួតពិនិត្យមើលសកម្មភាពរបស់ក្រុមគ្រូពេទ្យរបស់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងខណ្ឌកំបូល។ ការចុះពិនិត្យនេះក៏មានការចូលរួមពី លោក ហេង សួ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ព្រមទាំងកម្លាំងជំនាញ និងអាជ្ញាធរដែលដីជាច្រើនរូបទៀត។


ក្នុងដំណើរចុះត្រួតពិនិត្យមើលសកម្មភាពការងារ របស់ក្រុមគ្រូពេទ្យកងទ័ព ដែលកំពុងមមាញឹកក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី នៅតាមមណ្ឌលចាក់វ៉ាក់សាំងមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមាន ៧ មណ្ឌលចាក់វ៉ាក់សាំង និងកម្លាំងក្រុមគ្រួពេទ្យចូលរួមប្រតិបត្តិការចាក់វ៉ា់ក់សាំង ក្នុងភូមិសាស្ត្រខណ្ឌកំបូល មានក្រុមគ្រូពេទ្យមកពីបញ្ជាការដ្ឋានវិស្វកម្ម កម្លាំងក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានបញ្ជូនសារ កម្លាំងក្រុមគ្រូពេទ្យនាយកដ្ឋានសុខាភិបាល កម្លាំងក្រុមគ្រូពេទ្យទីចាត់ការសុខាភិបាល និងកម្លាំងក្រុមគ្រូពេទ្យមកពីសាលានាយទាហានសកម្ម។


យោងទៅតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៨៧៧,៨៤០នាក់។


ក្នុងឱកាសចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដុសទី១ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី នាពេលល នោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា៖ ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី គឺដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ និងឈានទៅរកភាពប្រក្រតីវិញ។ 


ដូច្នេះបើទោះបីបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី បានទទួលការចាក់វ៉ាក់សាំង ដូសទី ១ និងដូសលើកទី២ រួចរាល់នៅពេលខាងមុខនេះក៏ពិតមែន ប៉ុន្តែបងប្អូនត្រូវបន្តការពារខ្លួនជានិច្ច ដោយអនុវត្តនូវវិធានការ ៣ កុំ និង ៣ការពារ និងវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបានជោគជ័យ ក្នុងបេសកកម្មដ៏សំខាន់នេះ រួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍យើង ស្របខណៈពេលស្ថានភាពនៃការឆ្លង ជម្ងឺកូវីដ-១៩ សហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កំពុងមានភាពធ្ងន់ធ្ងរនៅឡើយ។ 


នៅក្នុងស្ថានភាពពេលនេះ លោក បានចាត់ទុកក្រុមគ្រូពេទ្យជាកម្លាំងជួរមុខយ៉ាងសំខាន់បំផុត ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ចេញពីក្នុងសហគមន៍ ក៏ដូចជាការប្រឈមផ្ទាល់ជាមួយនឹងជម្ងឺកូវីដ១៩។ លោក ក៏បានធ្វើការផ្តាំផ្ញើដល់ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ទាំងអស់ ត្រូវតែបង្កើនយកការទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយ អប់រំនូវសេចក្តីណែនាំ និងវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ សំខាន់នៅតាមមូលដ្ឋានដែលយើងរស់នៅនីមួយៗ។


លោកបានបញ្ជាក់ថា៖ បច្ចុប្បន្នប្រទេសយើងក៏នៅមានការខ្វះខាតនូវវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋនៅឡើយ ហើយវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ក៏មិនទាន់បានចាក់ជូនគ្រប់គ្នា តែទោះបីយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាអោយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ឲ្យបានគ្រប់ៗគ្នា ៕







No comments:

Post a Comment