Friday, August 18, 2017

កិច្ច​ប្រជុំ​ថ្នាក់រដ្ឋ​មន្ត្រីអាស៊ាន​ឆ្នាំ ២០១៧

គោល​បំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ខែសីហា ឆ្នាំ២០១៧ នៅ​ក្រុង​ម៉ានីល​គឺ​ដើម្បី​ទប់​ស្កាត់​ជម្លោះ​​មិន​ឲ្យ​កើត​ឡើង​នៅ​សមុទ្រ​ចិនខាងត្បូង​ និង​ធ្វើការងារ​ឆ្ពោះ​ទៅ​រក​ក្រប​ខ័ណ្ឌ​មួយ​សម្រាប់​ក្រម​ប្រតិបត្តិ។ នៅ​ចុងបញ្ចប់​នៃ​កិច្ច​ប្រជុំ​នោះ អាស៊ាន​បាន​ជំនះ​លើ​ឧបសគ្គ​ទាំង​អស់​និង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដែល​លើក​ឡើង​អំពី​ការ​មិន​ធ្វើ​យោធាតូបនីយកម្ម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ សេចក្តីថ្លែងការ​ណ៍​នោះ​អាច​បង្ហាញ​ថា ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ជំនះ​លើ​ភាព​បែក​បាក់​​ក្នុង​កម្រិត​មួយ​ដែល​អាច​សាម​គ្គីគ្នា​ដើម្បី​​សន្តិភាព ​និង​ស្ថិរភាព។ ស្វ័យ​អត់​ធ្មត់​​គឺជា​គោល​បំណង​មួយ​ទៀត​នៃ​​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នោះ។​

ទាំង​ចិន ​និង​អាស៊ាន​ក៏​បាន​យល់​ស្រប​គ្នា​លើ​ក្របខ័ណ្ឌ​សម្រាប់​ក្រមប្រតិបត្តិមួយ។ នេះគឺជា​ជំហានបឋម​​ក្នុងការ​បោះ​ជំហាន​ថ្មី​ទៅ​មុខ​​ទៀត​​អំពី​ការ​ចរចា​លើ​ក្រមប្រតិបត្តិ។ វា​បាន​បង្កើត​មូល​ដ្ឋាន​គ្រឹះ​អវិជ្ជមាន​​សម្រាប់​ជំហាន​បន្ទាប់​នៃការពិភាក្សា​នោះ។ វា​គឺជា​ផែនការ​សំខាន់​សម្រាប់​ធ្វើការ​លើ​សេចក្តី​លម្អិត​លើ​ក្រម​ប្រតិបត្តិនោះ។​

ក្រមប្រតិបត្តិ​​នោះ​ ជាយថាហេតុ អាច​គ្រប់គ្រង​ ស្ថិរភាព​-សន្តិភាព​​ នៅ​សមុទ្រ​ចិន​ខាងត្បូង។ ការ​រួម​ចំណែក​ដ៏​សំខាន់បំផុត​នៃ​ក្របខ័ណ្ឌ​នោះ​គឺថា វា​ជួយ​បង្កើត​ផែនការ​ធំ​ទៅ​លើ​ថា តើ​សេចក្តី​លម្អិត​អ្វីខ្លះ​របស់ក្រម​នោះ​នឹង​អាច​តាក់តែង​ឡើង។ ជំហាន​បន្ទាប់​នោះ​នឹង​មិន​ងាយ​ស្រួល​ ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​អស់​មិន​គួរ​មាន​​ការ​ខក​ចិត្ត​​នឹងវា​ទេ ប៉ុន្តែ​ឧបសគ្គ​ចំពោះ​ដំណាក់​កាល​ដំបូង​នោះ​ត្រូវ​បាន​គេជំនះ​រួច​ហើយ។​

គោល​បំណង​ទី​ពីរ​សម្រាប់​កិច្ច​ប្រជុំ​នៅ​ក្រុង​ម៉ានីល​​លើ​ចំណែក​របស់​អាមេរិក​នោះ​គឺ ​ដើម្បី​ស្វែង​រក​ការ​មូល​មតិ​គ្នា​ជា​មួយ​មិត្ត​ភ័ក្រ​អាស៊ាន ​និង​ដៃគូ​សម្ព័ន្ធ​ភាព​​ដើម្បី​ធ្វើ​ឲ្យ​ក្រុង​ព្យុង​យ៉ាង​ខ្សត់​មិត្ត​នៅ​ក្នុង​សហគម​ន៍​អន្តរជាតិ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​តេស្ត​​គ្រាប់​មីស៊ីល​អន្តរទ្វី​ប​របស់ខ្លួន។

នៅ​កិច្ច​ប្រជុំ​នោះ រដ្ឋ​មន្ត្រីការបរទេស​អាមេរិក​ Rex Tillerson និង​រដ្ឋ​មន្ត្រីការបរទេស​កូរ៉េ​ខាង​ជើង​​លោក Ri Yong-ho មិន​បាន​ជួ​ប​គ្នា​ដូច​ការ​រំពឹង​ទុក​នោះទេ។ ជប៉ុនក៏​​មិន​បាន​ជួយ​លោក Ri នោះ​ដែរ។ ប៉ុន្តែ លោក Tillerson បាន​រក្សា​ទ្វា​ឲ្យ​នៅ​បើក​ចំហរ​សម្រាប់ការ​ចរចា ដោយ​បាន​​លើក​ឡើង​ជា​សាធារណៈ​ថា មិន​មាន​ការ​ត្រៀម​ខ្លួន​ច្បាស់លាស់ណាមួយ​សម្រាប់ការ​ចរចាជា​មួយក្រុង​ព្យុងយ៉ាង​នោះទេ ទោះបីជា​មានការ​បង្ហាញ​សុច្ឆន្ទ​សម្រាប់​អាមេរិក​គឺ​ការ​បញ្ឈប់​ការ​ធ្វើ​តេស្ត​មីស៊ីល​ក៏​ដោយ។ លោក Tillerson ក៏​បាន​លើក​ឡើង​ថា គ្មានការ​កំណត់​ពេល​​ក្នុងការ​បន្ត​កិច្ច​ចរចា​នោះទេ។ អាមេរិក​គួរ​តែ​ត្រូវ​គេ​សរសើរ​​ចំពោះ​ភាព​ស្វ័យ​អត់​ធ្មត់ខ្ពស់​ទោះបីជា​មាន​ការ​ញួសញង់ក៏​ដោយ។​

ទោះជាបែបនោះ ការ​លេចមុខ​របស់​លោក Ri នៅ​កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នក​ខ្លះ​នៅ​ក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយ​លោក​ខាងលិច​ថា ជា​ការ​លេចមុខ​ការ​ទូត​ដ៏ចម្លែក​​របស់​អ្នក​ការទូត​​កំពូល​របស់ក្រុង​ព្យុងយ៉ាង។ លោក Ri បាន​បាន​ចរចាជា​មួយ​ចិន កូរ៉េខាងត្បូង និង​រុស្ស៊ី។ រដ្ឋ​មន្ត្រី​ការបទេសចិន​លោក Wang Yi តាម​សេចក្តី​រាយការណ៍​ បាន​ប្រាប់​លោក Ri មិន​ឲ្យ​រំលោភ​​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ឬ​មើល​ស្រាល​ដល់​សុច្ឆ័ន្ទ​របស់​សហគមន៍​អន្តរជាតិ​​តាម​រយៈ​ការ​ធ្វើ​តេស្ត​​គ្រាប់​មីស៊ីល​ ឬ​នុយក្លេអ៊ែរ។​

អាមេរិក ដែល​កំពុង​បង្ហាញ​ភាព​អត់​ធ្មត់​ខ្លាំង​ក្នុង​វិបត្តិ​មីស៊ីល​ឧបទ្វីប​កូរ៉េខាង​នោះ បាន​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​អន្តរទ្វីប​របស់ខ្លួន ​​ដើម្បី​បង្ហាញ​​នូវ​ភាព​មាន​ប្រៀប​នៃ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាសាធារណៈ​​ដើម្បីបង្ហាញ​ថា ការ​ធ្វើ​តេស្ត​នោះ​មិន​ទាក់ទង​នឹង​ការ​ញួសញង់​នាពេលថ្មីៗ​របស់កូរ៉េខាង​ជើង​នោះទេ។ អាមេរិក៏​បាន​ហោះ​ហើរ​យន្ត​ហោះ​ទម្លាក់គ្រប់បែក​នុយក្លេអ៊ែរ​​ដ៏គួរ​ឲ្យ​ភ័យ​ខ្លាច​របស់ខ្លួន​ក្នុងការ​បង្ហាញ​កម្លាំង​នៅ​តំបន់នោះ។​

កន្លងមក ព្យុងយ៉ាង​មិន​បាន​បង្ហាញ​សញ្ញា​ច្បាស់ណាស់មួយ​​ថា ពួកគេ​ចង់​ចូល​រួម​ការ​ចរចា​ ហើយ​នៅពេល​ថ្មី​ៗនេះ បាន​ជ្រើស​រើស​​មិន​ឆ្លើយ​តប​ទៅនឹង​ការ​អំពាវ​នាវ​របស់​ថ្នាក់ដឹកនាំ​កូរ៉េខាង​ត្បូង​​ដើម្បីការ​ចរចា​ទេ។ នៅថ្មីៗ​បំផុតនោះ ក្រុង​ព្យុង​យ៉ាង​​បាន​ស្វែង​រក​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាស៊ាន​នៅ​ក្នុង​ការ​ប្រទាញ​ប្រទង់​គ្នា​នៅ​ឧបទ្វីបកូរ៉េ។ ប៉ុន្តែ​ មេដឹកនាំ​អាស៊ាន​ខ្លះ​បាន​ច្រាន​ចោល​រួច​ហើយ ឬ​ក៏​មាន​ការរិះគន់​ដល់​ការ​ស្ទើសុំ​នេះ។ ព្យុងយ៉ាង​និង​ថ្នាក់ដឹកនាំ​របស់ខ្លួន​ នាពេល​ថ្មីៗ​នេះ ត្រូវ​បាន​រិះគន់​ដោយ​ប្រធានាធិបតី​ហ្វីលីពីន​​យ៉ាង​ខ្លាំង។​

កូរ៉េខាង​ជើង​គឺជា​សម្ព័ន្ធ​មិត្ត​របស់ប៉េកាំង​នៅ​លើ​ក្រដាស ហើយ​ប្រទេស​ទាំង​ពីរនោះ​​គឺជា​ដៃគូ​សេដ្ឋកិច្ច​ដ៏ជិត​ស្និទ្ធ​។ ប៉េកាំង​ក៏​កំពុង​រួម​ចំណែក​​ដល់​កិច្ច​ខិត​ខំប្រឹងប្រែង​អន្តរជាតិ​ក្នុងការ​ដាក់​សម្ពាធ​លើ​ព្យុងយ៉ាង​​ចំពោះការ​ធ្វើ​តេស្ត​គ្រាប់មីស៊ីល​របស់ខ្លួន​​ដែល​ផ្ទុយ​​នឹង​បទដ្ឋាន​អន្តរជាតិ​។ សម្រាប់ភាគីខ្លះ​នៅ​ក្នុងការ​ចរចា​ ៦ ភាគី​នោះ បញ្ហា​មីស៊ីល​កូរ៉េខាង​ជើង​​គឺជា​របៀបវារសំខាន់មួយ។ ចិន​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុងដើរតួនាទី​​ស្ថាបនា​មួយ​នៅ​ក្នុង​បញ្ហា​នេះ។ អាមេរិក​កំពុង​ជំរុញ​​ឲ្យ​ប៉េកាំង​​ក្នុង​ប្រើ​ប្រាស់​ឥទ្ធិពេល​ខ្លួន​លើ​ព្យុង​យ៉ាង​​។

គោល​ដៅ​ទីបី​នៃ​កិច្ច​ប្រជុំ​អាស៊ាន​នោះ​គឺ​ដើម្បី​និយាយអំពី​ផែនការ​ស្ថាបនានិយម​​ដូចជា​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម។ ហ្វីលីពីន​នៅពេល​ថ្មីៗនេះ​​បាន​ជួប​ប្រទេះ​នឹងអំពើ​ភេរវកម្ម​នៅ​ក្រុង Marawi ដែល​គេ​ឃើញ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​កំពុង​បង្កើន​ការ​រួមចំណែក​ដល់​កិច្ច​ខិត​ខំប្រឹងប្រែង​របស់​ហ្វីលីពីន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម។

និយាយដោយចំៗទៅ បញ្ហា​ទាំង​បីនោះ (សមុទ្រ​ចិនខាងត្បូង គ្រាប់​មីស៊ីល​កូរ៉េខាង​ជើង​ និង​អំពើ​ភេរវកម្ម) មាន​សារៈសំខាន់​ស្មើៗគ្នា។ ដូច្នេះ ការ​ចូល​រួម​របស់​លោក Tillerson នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រុង​ម៉ានីល ​និង​ការ​ចរចា​ជាមួយ​ប្រទេស​អាស៊ាន​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​សារៈ​សំខាន់ខ្លាំង។​ នេះគឺជា​ការ​ធ្វើ​ដំណើរ​ដ៏សំខាន់​មួយ​របស់​រដ្ឋ​មន្ត្រីការបរទេស​អាមេរិក​ ដោយ​សារតែ​វា​គឺជា​ការ​បង្ហាញ​មុខ​ដំបូង​របស់គាត់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​និង​ជួប​ជា​មួយ​អាស៊ាន។​

ការ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នេះ​​ក៏​សំខាន់​សម្រាប់​រដ្ឋការ​ ត្រាំ ដែរ ដែល​ឥឡូវ​នេះ កំពុង​ស្ថិត​នៅ​ក្រោយ​​ពេល​ផ្អែម​ល្អែម​​របស់ខ្លួន ប៉ុន្តែ​នៅតែ​ក្មេងខ្ចី​ខ្លាំង​ក្នុងការ​ងារ​នោះ ជា​ពិសេស​ក្នុង​ន័យ​ភូមិ​សាស្ត្រ​នយោ​បាយ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​សម្ព័ន្ធ​មិត្ត​ និង​មិត្ត​ភ័ក្រ​របស់ខ្លួន​​​អំពី​យុទ្ធ​សា​ស្ត្រ​ឆ្ពោះទៅ​មុខ​ទៀត។ មនុស្ស​ជា​ច្រើន​ក៏កំពុង​រង់ចាំ​​ការ​មក​ដល់​និង​វត្ត​មាន​ដ៏សំខាន់​របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​ក្នុងកិច្ច​ប្រជុំ​​កំពូល​រវាង​អាមេរិក​និង​អាស៊ាន ​និង​កិច្ច​ប្រជុំ​​កំពូល​អាស៊ី​បូព៌ា​នៅ​ហ្វីលីពីន​ ព្រមទាំង​កិច្ច​ប្រជុំកំពូល​ APEC នៅ​វៀតណាម​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៧។ ត្រាំ អាច​បង្កើន​ក្តី​សង្ឃឹម​អំពី​ផល​ប្រយោជន៍​របស់​អាមេរិក​ក្នុង​តំបន់​នៅ​ក្នុង​កិច្ច​ប្រជុំ​ទាំង​នោះ។​

ភាពតាន​តឹង​ចុងក្រោយ​នៅ​សមុទ្រ​ចិនខាងត្បូង​បាន​កើត​ឡើង​ ​នៅពេល​​​ចិន​​​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​វៀតណាម​ចំពោះការ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​រុក​រក​ប្រេង​​ធ្វើ​ការរុក​រក​នៅ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង។ ប្រទេស​ទាំងពីរ​គឺជា​អ្នក​ទទួល​ខុសត្រូវ​សំខាន់​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​អាស៊ី​ខាង​កើត​។ ប្រធានាធិបតី​ហ្វីលីពីន​ក៏​ហាក់​ដូចជា​មាន​លក្ខណៈ​សម្រុះ​សម្រួល​​ជា​មួយ​ចិន​ដែរ។ អ្នកទទួល​ខុស​ត្រូវ​ទាំង​អស់​គួរ​តែ​សម្លឹង​ទៅ​មុខ​ និង​ធានាថា បរិយាកាស​វិជ្ជមាន​​អាច​មាន​ចីរភាព​នៅ​ក្រោយ​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ម៉ានីល​នោះ។​

កិច្ច​ប្រជុំ​នោះ​បាន​បង្កើត​ក្រម​ខ័ណ្ឌ​​ដែល​គេ​រំពឹង​​ទៅ​លើ​ក្រមប្រតិបត្តិ​នៅ​សមុទ្រ​ចិនខាងត្បូង ដោយ​ជំនះ​លើ​ឧបសគ្គ​ទាំង​អស់។ ក្រមខណ្ឌ​នោះ​សំខាន់​ណាស់​ ដោយ​សារតែ​វាផ្តោត​លើ​​សន្តិភាព កិច្ច​សហប្រតិបត្តិការ ក្របខ័ណ្ឌ​គតិ​យុទ្ធ​ ការងារ​ការ​ទូ​លើ​ការ​ប្រឈម​ដាក់​គ្នា សង្គ្រាម​ និង​ភាព​តាន​តឹង។ ហាក់​បីដូចជា​មាន​ការ​មូល​មតិគ្នា​លើ​ការ​គាំទ្រ​សេរីភាព​នៃការ​ធ្វើ​នាវាចរ​កាត់​តាម​ផ្ទៃ​ទឹក​​ក្នុ​ង​សមុទ្រ​ចិនខាងត្បូង។​

ការ​រិះគន់​ធំ​លើ​ក្រមខ័ណ្ឌ​នោះ​គឺថា វា​មិន​មែនមាន​ចំណង​ផ្លូវ​ច្បាប់។ ប្រសិន​បើ​វា​មាន​ដំណើរ​ការ​ល្អ​នោះ ជំហាន​បន្ទាប់​​គឺ​យន្តការ​ដោះ​ស្រាយជម្លោះ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ភាគីខ្លះ។ ទោះបីជា​មាន​ជំហាន​ថ្មី​ក៏​ដោយ ក៏ក្រមខ័ណ្ឌ​នោះ​បាន​បង្កើត​ជា​សារ​និង​រចនាសម្ព័ន្ធ​ដ៏សំខាន់​សម្រាប់​ការចរចាកម្រិត​ថ្មី៕

ប្រភព៖ IPPREVIEW ចុះថ្ងៃ១៥ ខែសីហា​ ​ឆ្នាំ២០១៧


No comments:

Post a Comment