AKP
ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤–សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៤បានទទួល
ជួបការសម្តែង ការគួរសម និងសវនាការជាមួយឯកឧត្តម ទ្រឿង តឹងសាង (TRUONG TAN
SANG) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាមនៅវិមានរដ្ឋសភា
ក្នុងឱកាសដែល លោកបានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ
នៅព្រះរាជា ណាចក្រកម្ពុជាពី ថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៤ តបតាមការ
អញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ សម្តេចប្រធានរដ្ឋសភាបានឱ្យដឹង ក្រោយជំនួបថា
ឯកឧត្តម ទ្រឿង តឹងសាង បានកោតសរសើរចំពោះកិច្ចអភិវឌ្ឍន៍របស់កម្ពុជា គួរឱ្យមាន
ការភ្ញាក់ផ្អើល ។ ឯកឧត្តមបន្តថា លទ្ធផលដ៏ធំធេងដែលប្រជាជន
កម្ពុជាសម្រេច បាននាពេលនេះ អាស្រ័យដោយព្រះរាជកិច្ចដឹកនាំ របស់ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា
រាជរដ្ឋាភិ បាល រដ្ឋសភា ព្រឹទ្ធសភាដែលបានរួមគ្នាអភិវឌ្ឍន៍ ដើម្បីបុព្វហេតុ
ប្រទេសជាតិ ។
ឯកឧត្តមប្រធានរដ្ឋក៏បានសម្តែងនូវការត្រេកអរ ចំពោះដំណើរ ទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋ សភាកម្ពុជានៅវៀតណាមកន្លងមក
បានបន្សល់ទុកនូវការជំរុញទំនាក់ទំនងគ្នាទៅវិញទៅមក លើគ្រប់ វិស័យ
ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេស
ទាំងពីរកម្ពុជា- វៀតណាមនោះ ។ ឯកឧត្តមប្រធានរដ្ឋក៏បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ
នៃសភា ទាំងពីរកម្ពុជា-វៀតណាម ដែលទាំងនេះនឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀត។ក្នុងនាមជាអ្នកជិតខាងល្អ
និងក្នុងនាមប្រទេសជាសមាជិកក្នុងតំបន់
អាស៊ានទាំងមូលនឹងគាំទ្រ គ្នាជាទ្វេភាគីក៏ដូចក្នុងតំបន់ ។ ចំពោះ វិស័យសេដ្ឋកិច្ច
និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឥឡូវបានលេច ចេញជារូបរាង
ហើយខាងវៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យ កាន់តែល្អ ថែមទៀត ។
ដោយឡែកចំពោះវិស័យអប់រំ សុខាភិបាល និងយោធាក៏មានកិច្ចសហប្រតិបត្តិការគ្នាល្អ។
ជាមួយគ្នានេះឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់ របស់រដ្ឋសភា
ដើម្បីជំរុញឱ្យមាន ការគាំទ្រស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការកំណត់បន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ
ហើយការ កំណត់ព្រំដែនឈរលើសមភាព និងយុត្តិធម៌ ដើម្បីឱ្យប្រទេសទាំងពីរទទួល
យកបានទាំងសងខាង ។ ឯកឧត្តមបន្ថែមថា បច្ចុប្បន្នបញ្ហាព្រំដែន
ប្រទេសយើងទាំងពីរបានសម្រេចបានមួយផ្នែកហើយ ចំណែកមួយ ផ្នែកទៀតដែលនៅសេសសល់
ប្រទេសយើងទាំងពីរនឹងជជែកគ្នា បន្តក្នុងស្មារតី យោគយល់គ្នា ។
ឯកឧត្តមប្រធានរដ្ឋសង្ឃឹមថា ដោយ មានការដោះស្រាយគ្នាដោយអត់ធ្មត់ ខ្សែបន្ទាត់ព្រំដែននឹងបញ្ចប់ក្នុង
ពេលអនាគតខាងមុខ ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ ហើយ នៅឆ្នាំ២០១៥
សហគមន៍អាស៊ាននឹងចេញជារូបរាង យើងនឹងចាប់ដៃ គ្នាក្នុងនាមជាអ្នកជិតខាងល្អ
ដើម្បីកសាងខែ្សបន្ទាត់ព្រំដែនជាមួយគ្នា ដើម្បីប្រែក្លាយព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាព
និងការអភិ វឌ្ឍ ។ ឯកឧត្តមបន្ថែមទៀតថា បើទោះបីមានចំណុចសេសសល់
និងមានការលំបាក យ៉ាងណាក៏ដោយ អាស្រ័យដោយស្មារតីអត់ធ្មត់
ក្នុងការដោះស្រាយយើងនឹងទទួលបាន ជោគជ័យ។
ឯកឧត្តម ក៏បានសុំអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅចូលរួម
មហាសន្និបាតអន្តរសភា IPU លើកទី១៣២ នៅទីក្រុងហាណូយនៅ ពេលខាងមុខផងដែរ។
សម្តេចចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សន កិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានរដ្ឋ
និងគណៈប្រតិភូវៀតណាមនៅ កម្ពុជា គឺបានផ្តល់កិត្តិយសសម្រាប់ប្រទេសកម្ពុជា
ជាពិសេសសម្រាប់ ផ្តល់នូវលទ្ធភាពទ្វេឡើងថែមទៀត ក្នុងការបន្តជំរុញនូវកិច្ចសហ
ប្រតិបត្តិការ រវាងប្រទសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លា ថែមទៀត ។
សម្តេចប្រធានបានមាន ប្រសាសន៍ដោយពេញចិត្ត ដោយបានកត់សម្គាល់ឃើញថា ចំណងមិត្តភាព
សាមគ្គីភាពជាប្រពៃ ណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលប្រទេសទាំងពីរ
សម្រេចបាន ហើយបានបន្តពូនជ្រំទំនាក់ទំនងនេះកាន់តែរឹងមាំថែម ទៀត ដើម្បីផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ
ក៏ដូចជាក្នុងបុព្វហេតុសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង ពិភពលោក។
សម្តេចក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះជោគជ័យដ៏ធំធេង ដែលបក្ស រដ្ឋាភិបាល
និងប្រជាជន វៀតណាមសម្រេចបាន។ រដ្ឋសភា កម្ពុជាគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ
រវាងរដ្ឋាភិបាលប្រទេស ទាំងពីរដែលបានអនុវត្តន៍រួមគ្នាកន្លងមក និងសូមឱ្យបន្តជំរុញកិច្ចសហ
ប្រតិបត្តិការថ្មីៗបន្ថែមទៀត ។ សម្តេចប្រធានបានសម្តែងនូវការអរគុណចំពោះការគាំទ្រ
និងឧបត្ថម្ភពីសំណាក់ប្រជាជន វៀតណាម ដែលបានជួយដល់ប្រជាជនកម្ពុជា
ក្នុងបុព្វហេតុនៃការតស៊ូរំដោះជាតិកន្លង មកក៏ដូចជាដំណើរការអភិវឌ្ឍនៅកម្ពុជា ។
សម្តេចក៏បានអរគុណផង ដែរដល់វៀតណាម ដែលតែងតែបានគាំទ្រដល់សុខសន្តិភាព ស្ថិរភាព
និងការអភិវឌ្ឍរបស់កម្ពុជា និងបានជួយជំរុញនូវកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគពីវៀតណាមមកកម្ពុជាជាបន្តបន្ទាប់នោះ៕
ដោយ៖ ប៉ាល់ សុង



No comments:
Post a Comment