នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា
ឆ្នាំ២០១៥នេះ អដ្ឋិធាតុសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា
និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានដង្ហែយកទៅតម្កល់ នៅស្រុកកំណើត
របស់សម្តេច ស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
ដែលចាប់ផ្តើមនៅវេលាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ។
ពិធីដង្ហែអដ្ឋិធាតុនេះ បានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីជាច្រើននាក់។
គួរបញ្ជាក់ថា សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៨៣ឆ្នាំ ហើយសពសម្ដេចត្រូវបានបូជា
នៅថ្ងៃទី១៩ ខែមិថុនា ដែលព្រះមហាក្សត្រយាងប្រទានភ្លើងបូជា៕
No comments:
Post a Comment