យោងតាមសេចក្តីថ្លែងការណ៏របស់តំណាងយុវជន និស្សិត ព្រមទាំងប្រជាពលរដ្ឋខ្មែរ ប្រចាំភូមិភាគឦសាន ប្រទេសបារាំង ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់ថាយុវជនទាំងនោះ មានការគាំទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា និងសូមសម្តែងការអបអរសាទរចំពោះសិស្សានុសិស្សជ័យលាភី និទ្ទេស A ចំនួន១០៨នាក់ ដែលមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់បានចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងនោះ សម្តេចតេជោ ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ រួមទាំងថវិកាមួយចំនួនផងដែរ។
យុវជន និស្សិត ព្រមទាំងប្រជាពលរដ្ឋខ្មែរ ប្រចាំភូមិភាគឦសាន ប្រទេសបារាំង យល់ថា ការផ្តល់ជូននេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ឧត្តុង្គឧត្តម ថ្លៃថ្លា របស់សម្តេចតេជោ ចំពោះ សិស្សានុសិស្សជ័យលាភី និទ្ទេស Aទាំង១០៨នាក់។ ក្នុងនាមជាយុវជន និស្សិត ព្រមទាំងប្រជាពលរដ្ឋខ្មែរ ប្រចាំភូមិភាគឦសាន ប្រទេសបារាំង សូមសម្តែងនូវការគាំទ្រនូវកាយវិការប្រកបដោយព្រហ្មវិហារធម៌ និងគតិបណ្ឌិតដ៏ខ្ពងខ្ពស់របស់ សម្តេចតេជោ ដែលតែងតែជួយដល់សិស្សានុសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ប្រកបដោយ សុខសន្តិភាព និងការអភិវឌ្ឍន៍៕
No comments:
Post a Comment