Thursday, October 27, 2022

គណបក្សភ្លើងទៀន ប្រកាសថ្កោលទោសជនដែលប្រមាថព្រះចេស្តាព្រះមហាក្សត្រ ខណៈជនក្បត់ជាតិ សម រង្ស៉ី កំពុងត្រូវបានបងប្អូនប្រជានុរាស្រ្តខ្មែរទូទាំងនគរចេញញ្ញតិ្តថ្កោលទោសយ៉ាងដាច់អហង្ការ

 (ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ គណបក្សភ្លើងទៀន បានសេចក្តីប្រកាសដោយថ្កោលទោសចំពោះជនដែលបានប្រមាថព្រះចេស្តា ព្រះមហាក្សត្រ ស្របពេលដែលជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី កំពុងត្រូវបានបងប្អូនប្រជានុរាស្រ្តខ្មែរទូទាំងនគរចេញញ្ញតិ្តថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សែនអាក្រក់របស់ជនក្បត់ជាតិរូបនេះ ដែលថ្លើមធំហ៊ានជេរប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ។

គណបក្សភ្លើងទៀន បានចេញប្រកាសបញ្ជាក់ថា «គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»

ការចេញប្រកាសថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យមេដឹកនាំបក្សភ្លើងទៀនចេញមុខបញ្ជាក់ថា តើការនិយាយប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្ររបស់ ទណ្ឌិត សម រង្ស៉ី ជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ ?

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅប្រទេសបារាំង ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ»។ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»



No comments:

Post a Comment