Wednesday, October 26, 2022

អាស៊ានចេញសេចក្ដីប្រកាសព័ត៌មានរួម៖ កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២


(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្នុងទម្រង់កូនកាត់ (Hybrid) និងស្ថិតក្រោមក្រោមបាវចនា «ទាំងអស់គ្នាដើម្បីបរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន - Together ASEAN IBee (Inclusive Business enabling environment)» ហើយក៏ស្របពេលដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។


កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ នេះ ផ្តោតលើការគាំទ្រដល់ការអនុវត្តគោលការណ៍ណែនាំសម្រាប់ការលើកកម្ពស់អាជីវកម្មបរិយាប័ន្ន ក្នុងតំបន់អាស៊ាន ជាពិសេសលើអត្ថប្រយោជន៍វិនិយោគ ឧបករណ៍គោលនយោបាយ និងយន្តការគាំទ្រគោលនយោបាយសម្រាប់អាជីវកម្មបរិយាប័ន្ន។ កិច្ចប្រជុំកំពូលនេះ ក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការចំាបាច់ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតនូវបរិយាកាសអំណោយផលមួយនៅក្នុងតំបន់អាស៊ាន និងកិច្ចពិភាក្សា អំពីគំនិតផ្តួចផ្តើមដែលមានសក្តានុពលឆ្ពោះទៅមុខបន្ដទៀតក្រោមយន្ដការតំបន់ ដើម្បីលើកកម្ពស់អាជីវកម្មបរិយាប័ន្ន ដែលក្នុងនោះហិរញ្ញប្បទានសម្រាប់អាជីវកម្មបរិយាប័ន្ន ជាផ្នែកមួយដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ព្រឹត្តិការណ៍នេះគឺជាបណ្តុំនៃកិច្ចពិភាក្សាលើការជំរុញគោលនយោបាយអាជីវកម្មបរិយាប័ន្នក្នុងវិស័យផ្សេងៗគ្នា និងគំរូអាជីវកម្មបរិយាប័ន្នក្នុងតំបន់អាស៊ាន៕

សូមអានខ្លឹមសារលម្អិតខាងក្រោម៖









No comments:

Post a Comment