កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ
“សមិទ្ធផលរយៈពេល២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ
និងការកសាងមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព”។
នៅក្នុងកិច្ចប្រជុំកំពូលនេះ
ថ្នាក់ដឹកនាំនៃប្រទេសទាំងអស់នឹងអនុម័តជាផ្លូវការនូវផែនការសកម្មភាពទីក្រុងហាណូយ
ឆ្នាំ២០១៨–២០២២ និងក្របខណ្ឌវិនិយោគតំបន់ ឆ្នាំ២០២២
ហើយក៏មានសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ នឹងអញ្ជើញឡើងថ្លែងសុន្ទរកថា
ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចរបស់មហាអនុតំបន់មេគង្គ ដែលផ្តោតទៅលើភាពជោគជ័យ
និងការប្រឈមលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុតំបន់មេគង្គផងដែរ។
ថ្នាក់ដឹកនាំប្រទេសទាំង៣ នឹងអនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ២០៣០ ព្រមទាំងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។
ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ នឹងឆ្លុះបញ្ចាំងនូវការប្តេជ្ញារបស់កម្ពុជា ក្នុងការលើកកំពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខ័ណ្ឌកម្ពុជា-ឡាវ-វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕

No comments:
Post a Comment