Thursday, December 14, 2017

វីដេអូ៖ ចំណាប់អារម្មរណ៍របស់បងប្អូនកម្មករកម្មការិនីដែលកំពុងបម្រើការងារនៅតំបន់ទំនប់កប់ស្រូវ



នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហោះផ្សាយនូវវីដេអូមួយ ដែលបានបង្ហាញពីចំណាប់អារម្មណ៍របស់បងប្អូនកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាឱកាសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូនកម្មករ កម្មការិនីនៅទីនោះ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។

នេះគឺជាការជួបជុំមួយ ដើម្បីបានដឹងពីសុខទុក្ខកម្មករដោយផ្ទាល់ ហើយក្នុងមួយសប្តាហ៍តាមផែនការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបជាមួយបងប្អូនកម្មករ ៣ លើក គឺរាល់ថ្ងៃអាទិត្យ នៅកោះពេជ្រ, រៀងរាល់ថ្ងៃពុធ នៅតាមតំបន់រោងចក្រ និងមួយថ្ងៃទៀតចុះតាមរោងចក្រ។

គោលបំណងសំខាន់នៃការចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការិនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង៕


No comments:

Post a Comment