វេទិកានេះបានលើកយកប្រធានបទចំនួន ០៧ រួមមាន៖ ការផ្តល់សេវាសុខាភិបាល ការផ្តល់សេវាវិស័យអប់រំ បញ្ហាស្ថានភាពយេនឌ័រ សមធម៌សង្គម និងបរិយាប័ន្ន បញ្ហាវិស័យកសិកម្ម ការផ្តល់ជូនសេវារបស់រដ្ឋបាលឃុំ សង្កាត់ ការផ្តល់សេវារបស់រដ្ឋបាលក្រុង ស្រុក និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។
អង្គវេទិកានេះត្រូវបានដំណើរការយ៉ាងផុលផុស ដោយមានការចូលរួមលើកជាសំនួរ មតិយោបល់សំណូមពរ ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ពីបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ និងមានការឆ្លើយតបពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព ជំនាញនានាជុំវិញខេត្ត ។
លោក សុខ ហម បានមានប្រសាសន៍ថា វេទិការបស់ក្រុមប្រឹក្សាខេត្តត្រូវបានធ្វើឡើង១ឆ្នាំម្តង សំដៅស្វែងរកដំណោះស្រាយបញ្ហានានា ផ្តោតសំខាន់លើឧត្តមប្រយោជន៍របស់ប្រជាលរដ្ឋ ។ បញ្ហាសំណូមពរទាំងអស់ ដែលប្រជាពលរដ្ឋបានលើកឡើង ក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជំនាញនឹងបន្តខិតខំរិះរកវិធានការដោះស្រាយ និងឆ្លើយតបឲ្យបានសមស្របចំពោះប្រជាពលរដ្ឋ ៕

No comments:
Post a Comment