ឆ្លៀតឱកាសនេះលោក សោម ពិសិដ្ឋ បានបញ្ចាក់ជូនមន្រ្តីរាជការក្នុងខេត្តទាំងអស់ថា សូមកុំចាប់អារម្មណ៍ទៅនឹងក្រុមបក្សក្បត់ជាតិ ដែលត្រូវបានរំលាយដោយបានយកមុខមាត់កិត្តិយសប្រទេសជាតិយើងទៅជាន់ឈ្លីនៅបរទេស ជាពិសេសកាលពីថ្ងៃទី១០ ធ្នូ កន្លងទៅថ្មីៗនេះនៅមុខសេតវិមាននៃសហរដ្ឋអាមេរិក។
លោក សោម ពិសិដ្ឋ បានបញ្ជាក់ថាមន្រ្តីរាជការទាំងអស់ ត្រូវខិតខំធ្វើការបំពេញតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ប្រកបដោយប្រសិទ្ធិភាព និងភាពស័ក្តសិទ្ធិ ។ ត្រូវមានវត្តមានជាប្រចាំ នៅអង្គភាពរបស់ខ្លួន ក្នុងម៉ោងរដ្ឋបាល ប្រកបដោយឆន្ទៈម្ចាស់ការ មានស្មារតីខ្ពស់ទទួលខុសត្រូវ លើការងាររៀងៗខ្លួនឆ្លើយតបទៅនឹងរាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែគិតគូរពីជីវភាពមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសគ្រប់កាលៈទេសៈ ៕

No comments:
Post a Comment