មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ក្រោយពេលបែកធ្លាយព៌តមាន និងមានភ័ស្តុតាងច្បាស់លាស់ អង្គការចាត់តាំងបដិវត្តន៍ព៌ណនៅកម្ពុជា ត្រូវបានវាយបំបាក់ឆ្អឹងខ្នង កាត់ក្បាល និងរំលាយដងខ្លួនរួចស្រេចទៅហើយ ។ ប៉ុន្តែ ឧបាយកលពិសពុលនៃអ្នកបញ្ជារ ពីក្រោយ នៅមិនទាន់ផុតរលត់នៅឡើយ ។
លោកបានបញ្ជាក់ផងដែរថា ប៉ុន្តែទោះយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកំណត់ជំហរច្បាស់លាស់ ដាច់ខាតមិនឲ្យមានបដិវត្តន៍ព៌ណកើតឡើងនៅកម្ពុជា បានទេ ។ ដូច្នេះ អ្នកបញ្ជា និងអ្នកឃុបឃិត ដែកនៅក្នុងចង្កោមយន្តការបដិវត្តន៍ព៌ណ ទោះនៅក្នុងស្រុក ប្ញនៅក្រៅស្រុក គួរតែបញ្ឈប់រាល់សកម្មភាពអវិជ្ជមានរបស់ខ្លួនជាបន្ទាន់ទៅ កុំឲ្យបែកមុខទាន់ ក្រែងអាប់ឱនកិត្តិយស និងខ្មាស់គេពេញពិភពលោក ។
វាជារឿងអសីលធ៌ម អមនុស្សធម៌ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរខាំងណាស់ ដែលសាបព្រួសឲ្យមានអំពើប្រទូសរាយដល់បណ្តាប្រទេស ដោយសារតែមហិច្ឆតានយោបាយនិងមនោគមន៍លោភលន់របស់ខ្លួន ហើយធ្វើឲ្យប្រជាជន មានទាំងបុរស ស្ត្រី កុមាររងទុក្ខសោក ខ្លោចផ្សារ វេទនា ដូចជាក់ស្តែងនៅបណ្តាប្រទេសនៅមជ្ឈឹមបូពា និងនៅអាហ្វ្រិកខាងជើង ជាដើមនោះ ។
លោកក៏បានលើកឡើងថា នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ក៏ដូចជាជាក់ស្តែងនៅកម្ពុជានេះតែម្តង ដែលក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានទប់ស្កាត់បានទាន់ពេលវេលា ហើយបានកំចាត់ចោលរចនាសម្ព័ន្ធនៃបដិវត្តន៏ព៌ណនេះ មិនឲ្យវាងើបក្បាលរួច ធានារក្សាសន្តិភាព ស្ថេរភាព និងសេចក្តីសុខរបស់ប្រជាជន បើកុំអីប្រទេសកម្ពុជានឹងជួបគ្រោះមហន្តរាយដូចពីអតីតកាលទៀតជាមិនខាន ។
ដូច្នេះ ទោះក្រោមរូបភាព និងទម្រង់ណាក៏ដោយ រួមទាំងក្រោមរូបភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏ដោយ ដាច់ខាត ត្រួវរួមគ្នាទប់ស្កាត់និងកម្ចាត់ចោលឲ្យវាវិនាសសាបសូន្យឲ្យបាន ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា ៕
No comments:
Post a Comment