សំណួរដ៏សំខាន់មួយក្នុងចំណោមសំណួរជាច្រើនទៀតក្នុងកិច្ចការសកលនាពេលបច្ចុប្បន្នពីការរីកចម្រើនរបស់ចិនដែលបានកែប្រែពិភពលោកលើសពីព្រំដែនរបស់ខ្លួន។ ទំហំនៃការរីកចម្រើនរបស់ចិនមានផលប៉ះពាល់យ៉ាងធំធេងទៅលើពិភពលោក។ ទំហំរបស់ប្រទេសចិនបាននាំមកនូវឥទ្ធិពលដែលមិនអាចចៀសផុត និងតាមច្បាប់ធម្មជាតិគឺវាអញ្ចឹង៖ ទំហំសេដ្ឋកិច្ចរបស់ខ្លួនដែលផ្លាស់ប្តូរប្រទេសមួយចំនួនពី »អ្នកទទួលយកតម្លៃ» ទៅជា «អ្នកដាក់តម្លៃ» នៅក្នុងសេដ្ឋកិច្ចអន្តរជាតិ និងទំហំនយោបាយរបស់ខ្លួនតាមរយៈអំណាចយោធា និងនយោបាយ។
ប៉ុន្តែតើចិននឹងស្វែងរកឥទ្ធិពលប្រភេទណា? តើប្រទេសនេះនឹងស្វែងរកវាដោយរបៀបណា? ហើយនៅទីបំផុតថាតើខ្លួនត្រូវបន្សាំនូវអំណាចថ្មីរបស់ខ្លួនដែលទើបទទួលបានដូចម្តេច?
សំណួរទាំងនេះគឺជាចំណុចស្នូលចំពោះកិច្ចពិភាក្សានៅក្នុងសមាជបក្សលើកទី១៩ និងការប៉ុនប៉ងរបស់ខ្លួនដើម្បីកំណត់តួនាទីថ្មីដែលគួរជាទីទុកចិត្តសម្រាប់ប្រទេសចិននៅក្នុងសហគមន៍អន្តរជាតិ។ ខណៈដែលសមាជបក្សលើកទី១៩ បានទទួលនូវការយកចិត្តទុកដាក់បំផុតនៃការកើនឡើងរបស់ខ្លួនពីប្រធានាធិបតី Xi Jinping នៅក្នុងក្រុមមនុស្សសំខាន់ៗនៃបក្សកុម្មុយនីស្តដែលកំពុងតែគ្រប់គ្រងប្រទេសចិន អ្វីដែលជាសេចក្តីរាយការណ៍របស់លោក Xi ទៅកាន់សមាជ គឺបាននិយាយអំពីគោលការណ៍ដែលជាវិធីសាស្រ្តរបស់ចិនចំពោះកិច្ចការពិភពលោកពឹងផ្អែកទៅលើការសិក្សាតិចតួច។
គោលការណ៍ស្នូលក្នុងចំណោមគោលការណ៍ទាំងនោះ គឺជាបរិការសម្រាប់ប្រព័ន្ធពហុភាគី ដែលជាសហគមន៍រួម និងការមិនជ្រៀតជ្រែកនៅក្នុងកិច្ចការអធិបតេយ្យភាព។ គោលការណ៍សំខាន់ទាំងបីនេះបានសន្យាពីការចូលរួម និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិប្រកបដោយប្រសិទ្ធិភាពជាមួយនឹងអ្នកមានចិនថ្មីដ៏មានឥទ្ធិពល។ ថាតើការឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលថ្មីៗនេះចំពោះពាណិជ្ជកម្មអន្តរជាតិ និងប្រព័ន្ធសេដ្ឋកិច្ច ឬការដោះស្រាយជាមួយនឹងបញ្ហាដែនដី និងសន្តិសុខដែលប្រឈមមុខនឹងភាគីទាំងអស់នៅអាស៊ីឦសាន ឬសមុទ្រចិនខាងត្បូងទៅជាយ៉ាងណា ក៏ប៉ុន្តែគោលការណ៍ទាំងនេះគឺជាចំណុចដែលមានតម្លៃអាចយកមកធ្វើជាឯកសារយោងបាន។
ប៉ុន្តែនៅក្នុងប្រទេសមួយចំនួន ដូចជាថ្មីៗនេះនៅក្នុងប្រទេសអូស្រ្តាលី ឥទ្ធិពលរបស់ចិននៅក្នុងកិច្ចការអធិបតេយ្យភាពបានក្លាយជាបញ្ហាដ៏ក្តៅគគុក ក្រោយពីមានការចោទប្រកាន់ពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយអំពីទំនាក់ទំនងរវាងតួអង្គនយោបាយ បក្សកុម្មុយនីស្តចិន (CCP) និងសមាជិកអនិកជនចិនដែលទទួលបានផលប្រយោជន៍ពីចិននៅក្រៅប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានបង្កឱ្យមានការភ្ញាក់ផ្អើលអំពីចេតនារបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅពេលមួយដែលចិនមានអំណាចនយោបាយ និងសេដ្ឋកិច្ចកំពុងតែរីកចម្រើន និងនៅពេលដែលប្រធានរដ្ឋរបស់ចិន និងអគ្គលេខាធិការបក្ស CCP លោក Xi Jinping បានបញ្ចុះបញ្ចូលទាំងចិន និងឱ្យមានការចូលរួមពីពិភពលោក។ ផែនការគោលនយោបាយដែលចុះហត្ថលេខាដោយលោក Xi គឺជា «ទស្សនវិស័យរបស់ចិន» ដែលបានផ្តោតលើការវិវត្តដ៏អស្ចារ្យរបស់ប្រជាជនចិន។
ការប្តេជ្ញាចិត្តចំពោះស្ថាប័នពហុភាគី និងសហគមន៍រួម គឺស្វះស្វែងដើម្បីធានាដល់ពិភពលោកឡើងវិញអំពីអ្វីដែលជាមហិច្ឆតារបស់ចិន គឺវាមានន័យថា ស្វែងរកការចូលរួមមួយដែលមានភាពស្មើគ្នា៕
ប្រភព: East Asia Forum ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧
No comments:
Post a Comment