ដោយឧត្តមសក្តិ
វប្បធម៌លាបពណ៌ ជាមេរៀនដ៏ជូរចត់សម្រាប់ប្រជាជាតិគ្រប់ជាតិសាសន៍ទាំងអស់ ទូទាំងពិភពលោក ហើយវប្បធម៌នេះបានបណ្តាលអោយសង្គមខ្មែរមានការបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ
ដែលនាំដល់ការកាប់សម្លាប់គ្នាដ៏គួរអោយឈឺចាប់ខ្លោចផ្សាកាលពីអតីតកាល។
យ៉ាងណាមិញ រហូតមកទល់ពេលនេះ មេបក្សប្រឆាំង រួមនិងអ្នកវិភាគសង្គមមួយចំនួនដែលមានទំនោរបំរើនយោបាយប្រឆាំងផ្កាប់មុខ
នៅតែបន្តប្រើពាក្យសម្តីញុះញង់ ដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យងើបឡើងចូលរួមក្នុងសកម្មភាពតវ៉ា ធ្វើបាតុកម្ម
ជាបន្តបន្ទាប់ ។ ការអំពាវនាវនេះត្រូវបានគេមើលឃើញថា
កើតមានចាប់តាំងពីមុនការបោះឆ្នោតមកម៉្លេះ ក្រុមប្រឆាំង និងបក្ខពួកទាំងនេះបានអន្ទងអូសទាញប្រជាពលរដ្ឋ
និងយុវជន កម្មករ កម្មការិនី ព្រះសង្ឃ អោយលង់ជឿលើនយោបាយ បោកប្រាស់ ប្រជាភិថុតិ
ក្រោមស្លាកសង្គ្រោះជាតិ ស្អីគេនោះ។
ថ្មីៗនេះមេបក្សប្រឆាំងបានអំពាវនាវអោយប្រជាពលរដ្ឋខ្មែរ ក្រោកទ្បើងបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដោយលើកយកឧទាហរណ៍ប្រទេស
អ៊ុយក្រែន មកប្រៀបធៀបជាមួយកម្ពុជា។
ដូចគ្នាដែរក្រុមអ្នកវិភាគ ដែលមានទំនោគាំទ្រនយោបាយប្រឆាំង ដោយយក វិបត្តិនយោបាយនៅប្រទេសអ៊ុយក្រែន
ដែលបានបណ្តេញប្រធានាធិបតីចេញពីតំណែងបានជោគជ័យនោះថា មិនបានធ្វើឲ្យរដ្ឋាភិបាលថ្មីកាន់តំណែងបានសុខឡើយ
ព្រោះតែបាតុករដែលគាំទ្រអតីតប្រធានាធិតីរូបនោះ បានបះបោរឡើង
ដោយមានការចូលរួមពីប្រជាជនដែលមានដើមកំណើតរុស្ស៊ីរស់នៅជាច្រើនម៉ឹននាក់
ដែលប្រជាពលរដ្ឋទាំងនោះចូលរួមបាតុកម្មគាំទ្រ ព្រោះតែទទួលបានផលប្រយោជន៍ពីការកាន់កាប់អំណាចរបស់អតីតប្រធានាធិបតីអ៊ុយក្រែន
វិចទ័រ អ៊ីយ៉ាណូ កូវិច ក្រោមឥទ្ធិពលរបស់រុស្ស៊ី។
បក្សប្រឆាំងគេបានលើកទ្បើងថា
នៅពេលដែលបាតុករគាំទ្រគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម
មិនទទួលស្គាល់លទ្ធផលបោះឆ្នោត និង « ទាមទារឲ្យលោក ហ៊ុន សែន
ចុះចេញពីតំណែងនោះ» មេដឹកនាំគណបក្សកាន់អំណាច នឹងប្រើអ្នកគាំទ្ររបស់ខ្លួនទៅធ្វើបាតុកម្មប្រឆាំងនឹងបាតុកម្ម។
ជាងនេះទៅទៀត មានអ្នកវិភាគខ្លះ ក៏បានព្រមានថា
ប្រជាជនវៀតណាមដែលរស់នៅកម្ពុជា
នឹងចូលរួមបាតុកម្មគាំទ្រមេដឹកនាំរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាដូចពលរដ្ឋដែលមានដើមកំណើតរុស្ស៊ីធ្វើបាតុកម្មគាំទ្រប្រធានាធិបតីអ៊ុយក្រែនដែលគេទម្លាក់ដែរ
ដូចគ្នានឹងជនជាតិវៀតណាម ទទួលបានផលប្រយោជន៍ពីការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា។
តើការលើកយកអំពីស្ថានការនយោបាយ នៃប្រទេសមួយដែលកំពុងតែជួបស្ថានភាពដ៏ធ្ងន់ធ្ងរបំផុតមកប្រៀបធៀបជាមួយកម្ពុជា
ដែលកំពុងមាន ស្ថិរភាពនយោបាយ មានសុខសន្តិភាពនោះក្នុងចេតនាបែបណា? តើជាអំពើញុះញង់បង្កហិង្សា
ក្នុងចេតនាបំផ្លាញ សុខសន្តិភាព សេចក្តីសុខប្រជាពលរដ្ឋ ជាបំណងប្រាថ្នារបស់បក្សប្រឆាំងនៅកម្ពុជាឬ?
ក្រុមប្រឆាំងគួរណាស់ត្រូវដឹងថា ស្ថានការណ៍នយោបាយ សេដ្ឋកិច្ច និងសង្គម
នៅក្នុងប្រទេសអ៊ុយក្រែន គឺមានភាពផ្ទុយគ្នាស្រឡះពីប្រទេសកម្ពុជា
ដោយសារថា៖
១‑ បើនិយាយពីស្ថានភាពសេដ្ឋកិច្ចនៅប្រទេសអ៊ុយក្រែនវិញ
គឺបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ
ជាហេតុធ្វើឱ្យលោកប្រធានាធិបតី អ៊ីយ៉ាណូកូវិច ស្វះស្វែងរកដៃគូសម្រាប់ជាបង្អែករវាងប្រទេសរុស្ស៊ី
និងសហគមន៍អឺរ៉ុប។ ដោយឡែក
និយាយអំពីបញ្ហាសេដ្ឋកិច្ចនៅកម្ពុជាវិញ មានការរីកចំរើនជាលំដាប់
ដែលកំណើនសេដ្ឋកិច្ចក្នុងមួយឆ្នាំៗ កើនឡើងក្នុងរង្វង់ ៧,៥
ភាគរយ រីឯអត្រាភាពក្រីក្របានធ្លាក់ចុះពី៥៣ ភាគរយ មកនៅត្រឹម២០,៥ភាគរយនៅឆ្នាំ២០១១
នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤
ដោយធនាគារពិភពលោក។ស្ថានភាពសេដ្ឋកិច្ច សង្គម
បច្ចុប្បន្ននៅកម្ពុជា បាន និងកំពុងតែវិវត្តន៍ទៅជាប្រក្រតី ហើយស្ថាប័នរដ្ឋ
និងឯកជន កំពុងដំណើរការ
ដោយមិនមានផលប៉ះពាល់ពីស្ថានភាពនយោបាយដែលបង្កឡើងដោយគណបក្សប្រឆាំងនោះឡើយ។
២‑ តំបន់ Crimea របស់អ៊ុយក្រែននោះ
មានលក្ខណៈខុសគ្នា នឹងតំបន់ដីសម្បទានសេដ្ឋកិច្ចកម្ពុជានៅជាប់ព្រំដែនវៀតណាម
ដោយសារតំបន់ Crimea របស់អ៊ុយក្រែន ជាអតីតសាធារណរដ្ឋដែលបែកចេញពីអតីតសហភាពសូវៀត
ហើយមានប្រជាជនភាគច្រើននិយាយភាសារុស្ស៊ី ឬមានដើមកំណើតរុស្ស៊ីរស់នៅ។
ក្នុងបញ្ហានេះ សម្រាប់កម្ពុជារាល់ការផ្តល់តំបន់សម្បទានសេដ្ឋកិច្ចទាំងអស់បានចងជាកាតព្វកិច្ចច្បាប់របស់កម្ពុជា
ហើយរាល់អ្នកវិនិយោគិនទាំងអស់ មានសិទ្ធិអាស្រយ័ផលលើតំបន់នោះតែប៉ុណ្ណោះ ដោយមិនអាចបង្កើតជាតំបន់អប្បគមន៍បានទ្បើយ
។ ហេតុដូចនេះ ការទម្លាក់មេដឹកនាំកម្ពុជា ក៏ ត្រូវធ្វើឡើងតាមច្បាប់ ដែលសិទ្ធិអំណាចផ្តល់ឱ្យតាមរយៈសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ
មិនមែនជាការផ្តល់អោយសម្រាប់ជនជាតិបរទេសណាម្នាក់ក្នុងការធ្វើសកម្មភាពបំពានច្បាប់
ដូចការវិភាគរបស់ក្រុមមនុស្សមួយចំនួននោះឡើយ ។
៣‑ ការដែលលើកទ្បើងថា
នៅពេលដែលបាតុករគាំទ្រគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម
មិនទទួលស្គាល់លទ្ធផលបោះឆ្នោត និង«ទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងនោះ»
មេដឹកនាំគណបក្សកាន់អំណាច នឹងប្រើអ្នកគាំទ្ររបស់ខ្លួនទៅធ្វើបាតុកម្មប្រឆាំងនឹងបាតុកម្មវិញ
ក្នុងនយ័នេះ ក្រុមប្រឆាំងត្រូវដឹងថា កន្លងមកក្រុមប្រឆាំងធ្វើបាតុកម្មតែងតែប្រើពាក្យឆន្ទៈរាស្ត្រ ឬ សិទ្ធិសេរីភាពពលរដ្ឋ ប៉ុន្តែគេមិនដែលបានគិតថាប្រជាពលរដ្ឋខ្មែរភាគច្រើនជាងពាក់កណ្តាលប្រទេសដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏មានសិទ្ធិប្រើឆន្ទៈ និងសេរីភាពក្នុងការធ្វើបាតុកម្ម គាំទ្រថ្នាក់ដឹកនាំគេបានដែរ ។ ដូច្នេះប្រសិនបើ ប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ចង់ធ្វើបាតុកម្ម អាជ្ញាធរត្រូវផ្តល់សិទ្ធិ និងទីតាំងអោយបានស្មើគ្នា ហើយនេះមិនមែនជាការអំពាវនាវអោយអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាចេញមកធ្វើបាតុកម្មនោះទេ ។ ក្នុងន័យនេះ បើនិយាយត្រឹមតែចំនួនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង៣លាននាក់ ក៏ជាចំនួនលើសលប់ណាស់ទៅហើយ ដែលគណបក្សប្រឆាំងគួរពិចារណាឡើងវិញ ។ ប៉ុន្តែ គេបានមើលឃើញថា រាជរដ្ឋាភិបាល មិនធ្លាប់ដែលមានគំនិត យកបាតុកម្ម ជល់នឹងបាតុកម្មឡើយ ។
ក្នុងនយ័នេះ ក្រុមប្រឆាំងត្រូវដឹងថា កន្លងមកក្រុមប្រឆាំងធ្វើបាតុកម្មតែងតែប្រើពាក្យឆន្ទៈរាស្ត្រ ឬ សិទ្ធិសេរីភាពពលរដ្ឋ ប៉ុន្តែគេមិនដែលបានគិតថាប្រជាពលរដ្ឋខ្មែរភាគច្រើនជាងពាក់កណ្តាលប្រទេសដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏មានសិទ្ធិប្រើឆន្ទៈ និងសេរីភាពក្នុងការធ្វើបាតុកម្ម គាំទ្រថ្នាក់ដឹកនាំគេបានដែរ ។ ដូច្នេះប្រសិនបើ ប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ចង់ធ្វើបាតុកម្ម អាជ្ញាធរត្រូវផ្តល់សិទ្ធិ និងទីតាំងអោយបានស្មើគ្នា ហើយនេះមិនមែនជាការអំពាវនាវអោយអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាចេញមកធ្វើបាតុកម្មនោះទេ ។ ក្នុងន័យនេះ បើនិយាយត្រឹមតែចំនួនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង៣លាននាក់ ក៏ជាចំនួនលើសលប់ណាស់ទៅហើយ ដែលគណបក្សប្រឆាំងគួរពិចារណាឡើងវិញ ។ ប៉ុន្តែ គេបានមើលឃើញថា រាជរដ្ឋាភិបាល មិនធ្លាប់ដែលមានគំនិត យកបាតុកម្ម ជល់នឹងបាតុកម្មឡើយ ។
ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិ និងសហគមអន្តរជាតិ ក៏បានមើលឃើញ និងស្តាប់ឮយ៉ាងច្បាស់អំពីយុទ្ធសាស្រ្តវាយប្រហាររបស់បក្សប្រឆាំងមកលើជនជាតិភាគតិចវៀតណាម
នៅកម្ពុជា ដែលបង្ហាញអោយឃើញពីការរើសអើងជាតិសាសន៍ប្រឆាំងផ្ទុយនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ
បានកើតមានឡើងជាយូរយារណាស់មកហើយដែរ។
ដោយការងប់ងុលនឹងនយោបាយប្រឆាំងជ្រុលហួសហេតុ
បានរុញច្រានសន្តានចិត្តក្រុមប្រឆាំងនៅកម្ពុជាអោយវង្វេងក្នុងក្តីសុបិន្ត នៃការចង់ច្បាមយកអំណាចក្រៅរង្វង់ច្បាប់
ប្រាស់ចាកអំពីរដ្ឋធម្មនុញ្ញតាមរយៈការបំផុសបំផុលអោយមានចលនាបះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
ដោយមិនខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋអ្វីទាំងអស់។
បក្សប្រឆាំងបានព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកច្រើនដងតាមរយៈកុបកម្មហិង្សាដែលបានបណ្តាលអោយប្រជាពលរដ្ឋស្លាប់ និងរបួស អស់ជាច្រើននាក់ ។
រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋម្ចាស់ឆ្នោតក្នុងសម្លេងភាគច្រើនបំផុតមិនគាំទ្រចំពោះការផ្លាស់ប្តូរសង្គម
តាមរយៈអំពើហឹង្សាដែលដឹកនាំដោយគណបក្សប្រឆាំងនេះទ្បើយ។
ដូច្នេះ មេបក្សប្រឆាំងល្មមបញ្ចប់នយោបាយបំផ្លាញអាយុជីវិត
និងអនាគតកូនខ្មែរតាមរយៈយុទ្ធសាស្ត្រលាបពណ៌ ញុះញុងបំបែកបំបាក់
ដែលនាំអោយគ្រោះថ្នាក់ និងប៉ះពាល់ដល់ ស្ថិរភាពសង្គម សន្តិភាព និងការអភិវឌ្ឈន៍
នៅក្នុងប្រទេសជាតិយ៉ាងធ្ងន់ធ្ងរទៀតទៅ ។
No comments:
Post a Comment