យោងតាមគេហទំព័រ The Gusi
Peace Prize ដែលបានបង្ហោះផ្សាយក្នុងពេលថ្មីៗនេះ
បានបង្ហាញថា កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
គឺឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
ទទួលបានពានរង្វាន់ The Gusi Peace
Prize ក្នុងចំណោមជនល្បីៗចំនួន១៩នាក់
លើពិភពលោក ហើយពិធីចែករង្វាន់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥
នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដែលឯកឧត្តម ហ៊ុន ម៉ានី ឈ្នះលើផ្នែក Youth Leadership and
Humanitarianism and Advocate of Cultural
Heritage។
ពានរង្វាន់ The Gusi
Peace Prize គឺកើតចេញពីមូលនិធិ Gusi Peace Prize ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយជនល្បីៗដែលទទួលពានរង្វាន់ចំនួន១៨នាក់ផ្សេងទៀត មានមកពីអាល្លឺម៉ង់ អូស្ត្រាលី
បង់ក្លាដែស បេឡារុស ចិន ឆេក អូទ្រីស ជប៉ុន កាហ្សាក់ស្ថាន
គៀកហ្ស៊ីសស្ថាន ហូឡង់ ហ្វីលីពីន ព័រទុយហ្គាល់ កាតា រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក។
ជ័យលាភីក្នុងចំណោមទាំង១៩នាក់នោះមាន
លោក Stanislav
Shushkevich
អតីតប្រធានាធិបតី BELARUS, លោក Akskar
Akayev
អតីតប្រធានាធិបតី Kyrgyztan លោក
Antonio
Eanes អតីតប្រធានាធិបតី Portugal
និងថ្នាក់ដឹកនាំសំខាន់ជាច្រើនទៀត
ហើយឯកឧត្តម ហ៊ុន ម៉ានី ដែលជាតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា
គឺជាឥស្សរជនទី១ របស់កម្ពុជា ដែលបានឈ្នះពានរង្វាន់នេះក្នុងចំណោមឥស្សរជនចំនួន១៨នាក់
លើពិភពលោក ដែលឈ្នះពាន Gusi
Peace
Prize៕
No comments:
Post a Comment