យោងតាមលិខិតបដិសេធរបស់ ឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៥ បានបដិសេធចំពោះការចោទប្រកាន់ របស់អ្នកនាំពាក្យ
គណបក្សសង្គ្រោះជាតិ មកលើគណបក្សប្រជាជនកម្ពុជាថា «ជាអ្នករៀបចំឆាកល្ខោនក្នុងព្រឹត្តិការណ៍បាតុកម្មទប់ស្កាត់ដំណើរការឃោសនាមុនអាណត្តិរបស់
ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី
០៧ ខែតុលា ឆ្នាំ២០១៥»។
គណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិ ខេត្តឧត្តរមានជ័យ បានរៀបចំការជួបជុំ រវាងប្រធានគណបក្ស និងសកម្មជនបក្ស ខុសទីតាំងដែលបានស្នើសុំ និងពិភាក្សាឯកភាពគ្នាជាមួយអាជ្ញាធរមូលដ្ឋាន
ខេត្តឧត្តរមានជ័យ។
ដោយឡែក បាតុកម្មប្រឆាំងវត្តមាន
ឯកឧត្តម សម រង្ស៊ី គឺកើតឡើងដោយការអនុវត្តសិទ្ធិសេរីភាព និងប្រជាធិបតេយ្យប្រជាជន
ដែលជាអតីតសកម្មជន និងអ្នកធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ ដោយមានបដាសរសេរថា «យើងមិនឲ្យ
សម រង្ស៊ី ចូលមកបោកប្រាស់ប្រជារាស្ត្រ ខេត្តឧត្តរមានជ័យទៀតទេ»។
ដូច្នេះសូមគណបក្សសង្គ្រោះជាតិ ដោះស្រាយបញ្ហាប្រជែងអំណាចផ្ទៃក្នុង
នៅថ្នាក់ក្រោមរបស់ខ្លួន និងឆ្លើយតបការសន្យាជាមួយប្រជាជនម្ចាស់ឆ្នោតឲ្យបានជាមុនសិន
មុននឹងបាចអង្កាមបញ្ច្រាសខ្យល់ ដើម្បីរក្សាបរិយាកាសនយោបាយស្ងប់ស្ងាត់របស់ប្រទេស៕
No comments:
Post a Comment