Tuesday, March 12, 2019

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់រោទិ៍ ផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រសម្រាលកូននៅមន្ទីរពេទ្យ

ស្វាយរៀង៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់រោទិ៍ លោក អ៊ុច សារឿន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បានផ្តល់អំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រសម្រាលកូន នៅមន្ទីរពេទ្យ ឈ្មោះ អុក ចាន់ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកកំពង់រោទិ៍ ។
ក្នុងឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បាននាំមកនូវបណ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។ លោក អ៊ុច សារឿន បានសំណូមពរសូមឱ្យបងប្អូនមានអនាម័យក្នុងការរស់នៅ ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសឱ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឱ្យសហគមន៍យើងរស់នៅប្រកបដោយភាពសុខដុមរមនា។

អំណោយដែលបានផ្តល់ជូននាឱកាសនោះរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស កន្ទេលជ័រ ១ ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប សារ៉ុង១ ក្រមា១ ភួយ១ មុង១ និងថវិកាចំនួន ៤០,០០០ រៀល៕


No comments:

Post a Comment