កែប៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត, លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើចូលរួមពីអភិបាលរងខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមតុលាការខេត្តកំពត លោកឧត្ដមសេនីយ៍ វរៈសេនីយ៍ ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុក តំណាងអង្គភាពមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងខេត្ត សរុបចំនួន៤០៧ រូប។
លោកអភិបាលខេត្ត បានប្រសាសន៍ក្នុងពិធីបើកអង្គសន្និបាតថា សន្និបាតថ្ងៃនេះ គឺមានគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីសមិទ្ធផល និងលទ្ធផលនានានៃការអនុវត្តតួនាតី ភារកិច្ចរបស់រដ្ឋបាលខេត្តធៀបទៅនឹងផែនការប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះអបញ្ចាំងពីចំណុចខ្លាំង ខ្សោយ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះនាឆ្នាំកន្លងមក និងពិភាក្សាដាក់ចេញនូវទិសដៅជាអាទិភាពនានា សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០១៩នេះ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង។
លោកអភិបាលខេត្ត បានបន្តថា ទន្ទឹមនេះ កម្មវិធីជាតិក៏ត្រូវបានរៀបចំឡើងក្នុងបរិបទ ដែលរាជរដ្ឋាភិបាលកំពុងពង្រឹងតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ការលើកស្ទួយការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ ចាំបាច់ត្រូវមានការសហការដ៏មានប្រសិទ្ធភាព រវាងកិច្ចខិតខំទាំងថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ ដែលមានមន្ទីរអង្គភាព អង្គការមិនមែនរដ្ឋាភិបាល (NGOs) អង្គការជាតិ និងវិស័យឯកជននានាចូលរួមអនុវត្ត ក្រោមការដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ត្រូវយកចិត្តទុកដាក់ប្រមូលផ្ដុំបទសោធន៍ និងគំនិតច្នៃប្រឌិត ដើម្បីចូលរួមផ្ដល់មតិយោបល់កែលម្អនូវចំណុចខ្វះខាតនានា និងយកចិត្តទុកដាក់ក្នុងការពិភាក្សា ឆ្លុះបញ្ចាំងពីចំណុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយឲបានផុលផុសទៅតាមប្រធានបទនីមួយៗ ដើម្បីរួមគ្នាលើកឡើងបញ្ជូលទៅក្នុងផែនការសកម្មភាពសម្រាប់យកទៅបន្តអនុវត្តក្នុងឆ្នាំ២០១៩ឱ្យទទួលបានជោគជ័យបន្ថែមទៀត៕
No comments:
Post a Comment