បន្ទាប់ពីរុស្ស៊ីចាប់យកមួយផ្នែករបស់អ៊ុយក្រែននៅឆ្នាំ២០១៤ សកម្មជនបំបែកខ្លួនបានគ្រប់ គ្រងមួយផ្នែកធំនៃតំបន់ Donetsk ហើយនិងអ្នកនៅជិតខាងតំបន់ Luhansk។ មេដឹកនាំដែលអះ អាងដោយខ្លួនឯងនៃតំបន់ Donetsk គឺលោក Alexander Zakharchenko បានប្រកាសថា ផែនការនោះត្រូវបានដាក់អនុវត្តសម្រាប់រដ្ឋថ្មីមួយ ដែលដឹកនាំរស់នៅតំបន់ Donetsk ដើម្បីចែករំលែកឈ្មោះដូចគ្នានេះ ហៅថា Malorossiya ដែលត្រូវបានប្រើប្រាស់សម្រាប់ការពិពណ៌នាផ្នែកដ៏ធំរបស់ប្រទេសអ៊ុយក្រែន នៅពេលដែលវាត្រូវបានគ្រប់គ្រងដោយប្រទេសរុស្ស៊ី។
គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចុះផ្សាយនៅលើទីភ្នាក់ងារព័ត៌មានរបស់ពួកឧទ្ទាមដែលមានសម្ព័ន្ធភាពជាមួយតំបន់ Donetsk បាននិយាយថា យើងគឺអ្នកតំណាងឱ្យអតីតតំបន់ទាំងឡាយនៅអ៊ុយក្រែន លើកលែងតែតំបន់ Crimea ចេញ។
គាត់បាននិយាយថា អ៊ុយក្រែនបានបង្ហាញឱ្យឃើញថា ជារដ្ឋបរាជ័យមួយ ហើយក៏បង្ហាញ ឱ្យឃើញនូវភាពបរាជ័យ ដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋរបស់ខ្លួននូវសុខសន្តិភាព វិបុលភាពនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។
គាត់បាននិយាយបន្ថែមថា ការបង្កើតឡើងនូវរដ្ឋាភិបាលសហព័ន្ធថ្មីមួយនេះនឹងបញ្ឈប់ សង្គ្រាមស៊ីវិល ក៏ដូចជាការទប់ស្កាត់ជនរងគ្រោះពីការកើតឡើងបន្ថែមទៀត។ មានប្រជាជនជាង ១០០០០ នាក់ត្រូវបានគេប៉ាន់ស្មានថា បានស្លាប់នៅក្នុងការប្រយុទ្ធកាលពី ៣ ឆ្នាំកន្លងទៅនេះ។
លោក Denis Pushilin ដែលជាប្រធានក្រុមប្រឹក្សារបស់សាធារណៈរដ្ឋនៃរដ្ឋ Donetsk បាននិយាយថា «ការបង្កើតឱ្យមានរដ្ឋដែលមានឈ្មោះដូចគ្នានេះ អាចជាគំនិតផ្តួតផ្តើមគួរឱ្យចាប់អារម្មណ៍ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ចិត្តរបស់ខ្ញុំវាគួរតែត្រូវបានគេដាក់បញ្ហានេះឱ្យមានការពិភាក្សាដោយរដ្ឋសភា និងការធ្វើប្រជាមតិទូទាំងប្រទេសជាមុនសិន»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមសាធារណៈរដ្ឋប្រជាមានិតប្រកាសខ្លួននិយាយថា «នៅខណៈនេះស្ថានភាពដែលមើលឃើញនោះ មានការចោទសួរច្រើនណាស់។ សេចក្តីសម្រេចចិត្តទាំងអស់នេះអាចធ្វើឡើង តាមរយៈការពិគ្រោះយោបល់ ពិចារណាជាមួយមតិរបស់ប្រជាជន»។
ទង្វើនេះបានធ្វើឱ្យមានភាពច្របូកច្របល់ចំពោះកិច្ចព្រមព្រៀងសន្តិភាព Minsk ដែលបានចុះហត្ថលេខាដោយពួកឧទ្ទាម និងរដ្ឋាភិបាលអ៊ុយក្រែននៅឆ្នាំ២០១៥ ដែលនិយាយថា អ្នកតំណាងអ៊ុយក្រែនស្ថិតនៅក្នុងការចរចាដើម្បីស្វែងរកសន្តិភាព។
ខណៈនោះផងដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានអះអាងថា ការប្រកាសនោះបានណែនាំដោយផ្ទាល់ពីរដ្ឋាភិបាលម៉ូស្គូតែម្តង៕
ប្រភព៖ Viet Nam News

No comments:
Post a Comment