Thursday, July 20, 2017

ការ​បោះឆ្នោត ២០២០៖ ការស្ទង់មតិបា​នបង្ហា​ញថា លោក Joe B​iden និង​លោក Bernie Sanders នឹងឈ្នះលោក Donal Trump

អាណត្តិរបស់លោកប្រធានាធិបតី Donald Trump មានរយៈពេលត្រឹមតែ ៦ ខែប៉ុណ្ណោះប៉ុន្តែអ្នកបោះ​ឆ្នោត​ជា​ច្រើន​បានសម្លឹងមើលរួចទៅហើយចំពោះការបោះឆ្នោតនៅឆ្នាំ ២០២០ ហើយកំពុងពិចារណាអំពី​គណ​បក្ស​ប្រជាធិបតេយ្យ។

លទ្ធផលស្ទង់មតិរបស់ Public Policy Polling (PPP) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា លោក Trump ដែលមកពីគណបក្សសាធារណរដ្ឋនឹងចាញ់ការប្រកួតប្រជែងទល់នឹងអតីតអនុប្រធានាធិបតីលោក Joe Biden និងព្រឹទ្ធសមាជិកលោក Bernie Sanders ។ ប្រហែល ១២ ភាគរយគាំទ្រលោក Biden និង ១៣ ភាគរយគាំទ្រលោក Sanders ដែលពួកគេបានគាំទ្រលោក Trump កាលពីខែវិច្ឆិកា នោះមានន័យថា លោក Trump នឹងបាត់បង់ការគាំទ្រពីពួកគេ។

សូម្បីតែអ្នកសិក្សាស្រាវជ្រាវក៏បានលើកឡើងផងដែរ។ លោក Michael Bloomberg អតីតអភិបាលក្រុងញូវយ៉កបានប្រាប់ទូរទស្សន៍ CNN កាលពីខែមុនថា លោកគិតថា មានឱកាស ៥៥ ភាគរយដែលលោកប្រធានាធិបតីនឹងស្ថិតនៅក្នុងសេតវិមានរយៈពេល ៨ ឆ្នាំដោយសារ «គណបក្សប្រជាធិបតេយ្យនឹងត្រូវបែកបាក់ទៅជាពួកឆ្វេងនិយម និងពួកកណ្តាល  និយម»។ ទន្ទឹមនឹងនេះដែរ អតីតប្រធានសភាលោក Newt Gingrich បានលើកឡើងថា លោក Trump នឹងត្រូវបានជាប់ឆ្នោតជាថ្មី ប៉ុន្តែនៅឆ្នាំ ២០២៤ អនុប្រធានលោក Mike Pence ត្រូវបានគេរំពឹងថា នឹងទទួលបានជ័យជំនះ។

គ្មានអ្នកប្រជាធិបតេយ្យនិយាយច្បាស់លាស់ថា ពួកគេកំពុងឈរឈ្មោះជាប្រធានា     ធិបតីក្នុងរយៈពេលបីឆ្នាំនោះទេ។ លោក Sanders បានប្រាប់ Sirius XM កាលពីសប្តាហ៍មុនថា គាត់ «មិនបដិសេធគំនិតនោះទេ» ប៉ុន្តែវាជា «ឆាប់ពេក» ក្នុងការនិយាយអំពីវា។ លោក Biden ទើបតែប្រកាសអំពីដំណើរទស្សនកិច្ច ហើយនៅខែមិថុនាលោកបានចាប់ផ្តើមដំណើរការ      គណៈកម្មាធិការសកម្មភាពនយោបាយ។

ផ្ទុយទៅវិញ លោក Trump បានចាប់ផ្តើមបង្កើនមនុស្សរាប់លាន​នាក់សម្រាប់យុទ្ធនាការបោះឆ្នោត​ឡើង​វិញ​របស់​គាត់៕

​ប្រភព: News week ចុះថ្ងៃទី១៩ ខែកក្កដា​​ ឆ្នាំ២០១៧


No comments:

Post a Comment