Thursday, July 20, 2017

សាខាកាក​បាទក្រហ​មខេត្ត​បាត់ដំ​បង ចុះសួរ​សុខទុក្ខ និងនាំយ​កអំណោយម​នុស្សធម៌ ជូនគ្រួសារចា​ស់ជរា និងក្រីក្រខ្វះខាតស្បៀង ចំនួន២គ្រួសារ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​របស់​សាខា​កាក​បាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារប្រជាពលរដ្ឋចាស់ជរា និងក្រីក្រខ្វះខាតស្បៀង ចំនួន២គ្រួសារ​រួមមាន៖ ១- អ៊ំស្រី ខឹម កែវ អាយុ៥១ឆ្នាំ មានកូនម្មាក់ និង២- លោក ឆឺយ សុភី អាយុ៤០ ឆ្នាំ ភរិយាឈ្មោះ បេ ប៊ិន អាយុ ៣២ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែរ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្ដាំ​ផ្ញើសាក​សួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច​កាល តែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ​ដោយមិនប្រកាន់ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ប៊ុត គឹមស៊ាន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាខិតខំថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅដោយប្រកាន់ខ្ជាប់នូវការ ហូបស្អាត ផឹកស្អាត និង​រស់​នៅ​ស្អាត។

លោក បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ១០កំប៉ុង ភូយ១ ក្រមា១ មី១កេស ទឹកបរិសុទ្ធវីឃែរ១កេស ទឹកត្រី១យូ ទឹកស៊ីវ១យូ និង គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់​មួយ​ចំនួន និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕









No comments:

Post a Comment