Thursday, July 20, 2017

ក្រសួងការពា​រ​ជាតិ អំពាវនា​វ​ឱ្យប្រ​ជា​ព​លរដ្ឋចូ​​លរួមទ​ប់ស្កាត់ ការប្រើ​​ប្រាស់ និងជួ​ញដូរគ្រឿ​ងញៀន​ខុ​ស​ច្បាប់

លោកឧត្តមសេនីយ៍ទោ ស៊ិន ថារ័ត្ន នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ រួមនឹងគណៈ​ប្រតិភូអម​ដំណើរ នៃក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក បានអញ្ជើញ​ចូលរួម​ក្នុងពិធី​ផ្សព្វផ្សាយ អំពីការអប់រំទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរ និងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ជូនដល់កងទ័ព ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។ ពិធីនោះមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការ លោកមេបញ្ជាការរង រួមទាំងនាយទាហាន នាយទាហានរង និងពលទាហាន សរុបចំនួន ២០០នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក ស៊ិន ថារ័ត្ន បានមានប្រសាសន៍ថា ការអប់រំផ្សព្វផ្សាយនៅពេលនេះ គឺចង់ឲ្យ​នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានយល់ជ្រួតជ្រាប អំពីបញ្ហាគ្រឿងញៀន ដែលកំពុងកើតមាននៅទូទាំងពិភាពលោក ពិសេសនៅក្នុងប្រទេសកម្ពុជា ដែលបញ្ហា​ទាំងអស់នេះ​គឺ​ជា​កង្វល់​របស់រាជរដ្ឋាភិបាល។ ដូច្នេះសូមឲ្យបងប្អូនទាំងអស់ ពេលទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀនរួចហើយ សូមបន្តជួយផ្សព្វផ្សាយ អប់រំ ដល់បងប្អូន កូនចៅ និងប្រជាពលរដ្ឋ ដែលនៅជិត នៅក្បែរ ដើម្បីធ្វើការទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។

ក្នុងនោះដែរ លោកបានធ្វើការផ្តាំផ្ញើ ក៏ដូចជាផ្ញើសារដល់សមាជិកអង្គពិធីទាំងអស់ សូមជៀសឲ្យឆ្ងាយ​ពីគ្រឿងញៀន ប្រសិនបើបងប្អូន បានឃើញ បានជួប អ្នកប្រើប្រាស់ អ្នកចែកចាយ គ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន សូមរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើ ការបង្រ្កាប ទៅតាមនីតិវីធីនៃច្បាប់ ៕



No comments:

Post a Comment