Thursday, July 20, 2017

លោកឧកញ៉ា ម៉ុង ឫទ្ធី ជួបពិភាក្សាការងារជាមួយប្រតិភូសាធារណៈរដ្ឋកូរ៉េស្តីពីឱកាសវិនិយោគនៅកម្ពុជា

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការទី៣ ព្រឹទ្ធសភា និងជាស្ថាបនិក ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសាធារណៈរដ្ឋកូរ៉េ មួយក្រុម ដឹកនាំដោយ លោក Lee Changhoon នាយកប្រតិបត្តិ ក្រុមហ៊ុន Hyundai Corporation Holdings ដើម្បីស្វែងយល់ពីសក្តានុពលដ៏ធំធេង និងអំណោយផលពីធម្មជាតិរបស់ប្រទេសកម្ពុជា ព្រមទាំងរកឱកាសបោះទុនវិនិយោគនៅកម្ពុជាផងដែរ។
លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ថា បច្ចុន្នប្បនេះប្រទេសកម្ពុជា មានសុខសន្តិភាពពេញបរិបូរណ៍ គឺជាទិសដៅទេសចរណ៍ពិភពលោក និងជាប្រទេសដែលមានសក្តានុពលដ៏សម្បើមអស្ចារ្យ សម្រាប់ពាណិជ្ជករ និងវិនិយោគគិនបរទេស មកធ្វើការបណ្តាក់ទុនជាពិសេសលើវិស័យកសិកម្ម។

លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់បន្ថែមថា យើងកំពុងរស់នៅបានសុខសប្បាយហើយ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាការពារសុខសន្តិភាពទាំងអស់គ្នា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕






No comments:

Post a Comment