Thursday, July 20, 2017

សាខាកាកបាទក្រហមខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​ ជូនគ្រួសារ​ចាស់ជរា​​ និងក្រីក្រ​ខ្វះខាតស្បៀង​ ចំនួន​២គ្រួសារ​

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារប្រជាពលរដ្ឋចាស់ជរា និងក្រីក្រខ្វះខាតស្បៀង ចំនួន២គ្រួសាររួមមាន៖ ១- អ៊ំស្រី ខឹម កែវ អាយុ៥១ឆ្នាំ មានកូនម្មាក់ និង២- លោក ឆឺយ សុភី អាយុ៤០ ឆ្នាំ ភរិយាឈ្មោះ បេ ប៊ិន អាយុ ៣២ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែរ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ប៊ុត គឹមស៊ាន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាខិតខំថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅដោយប្រកាន់ខ្ជាប់នូវការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

លោក បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ១០កំប៉ុង ភូយ១ ក្រមា១ មី១កេស ទឹកបរិសុទ្ធវីឃែរ១កេស ទឹកត្រី១យូ ទឹកស៊ីវ១យូ និង គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕






No comments:

Post a Comment