Tuesday, May 02, 2023

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចេញសារលិខិត ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាថ្មី៖ ពីភស្តុតាងជាក់លាក់ ទៅការអនុវត្តពិតប្រាកដ»

 (ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានចេញសារលិខិតក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាថ្មី៖ ពីភស្តុតាងជាក់លាក់ ទៅការអនុវត្តពិតប្រាកដ-Together again: from evidence to reality»។ 

ក្នុងសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្តីសោមនស្សជាពន្លឹក ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ ជាពិសេសជាមួយក្មួយៗយុវជនទាំងអស់ អបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាថ្មី៖ ពីភស្តុតាងជាក់លាក់ ទៅការអនុវត្តពិតប្រាកដ» ក្នុងគោលបំណង លើកកម្ពស់ការយកចិត្តទុកដាក់ ចំពោះសុខភាពមាតា ទារក កុមារទូទាំងសកលលោក និយាយជារួម និង និយាយដោយឡែក សម្រាប់ប្រទេសកម្ពុជា។

សម្តេចបន្តថា ប្រធានបទឆ្នាំ២០២៣នេះ បានផ្តោតជាសំខាន់ទៅលើការប្តេជ្ញាចិត្តរួម របស់ប្រទេសទាំងអស់ជា សមាជិករបស់អង្គការសុខភាពពិភពលោក ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ ក្នុងការខិតខំប្រឹងប្រែង ដោយប្រមូលគ្រប់លទ្ធភាព និងធនធានដែលមានមកវិនិយោគលើការងារឆ្មប ដើម្បីមានឆ្មបជំនាញគ្រប់គ្រាន់ ពោលគឺ ត្រូវមានឆ្មប គិលានុបដ្ឋាក និងវេជ្ជបណ្ឌិត ដែលបំពេញការងារជួយស្រ្តី ក្នុងការសម្រាលកូន អាចឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់ នៃការថែទាំសុខភាព ដើម្បីកាត់បន្ថយអត្រាស្លាប់របស់ ស្ត្រី មាតា ទារក និងកុមារ។ ឆ្មបជំនាញគ្រប់ៗរូប បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ក្នុងការតាមដានរកដើមហេតុនៃបញ្ហា និងផលវិបាកនានា ដើម្បីទប់ស្កាត់ជំងឺ ព្យាបាល និងសង្គ្រោះបន្ទាន់ ក្នុងគោលបំណងកាត់បន្ថយអតន ការស្លាប់របស់មាតា ទារក និងកុមារ៕

ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖







No comments:

Post a Comment