Tuesday, May 02, 2023

អភិបាលរាជធានី បើកកម្មវិធីក្រុងពាលីសម្រាប់ពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយសសម្តេចតេជោហ៊ុនសែន

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះនឹងមានរៀបចំពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស "ពុទ្ធមាមកាភិបាល" របស់អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគោរមងារកិត្តិយស ទីប្រឹក្សាជាន់ខ្ពស់”របស់អង្គការពុទ្ធសាសនិកពិភពលោក ជូនលោកនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(ធីតា) នៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងកម្មវិធីខាងលើនេះ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ លោកឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធី ក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស ខាងលើនេះផងដែរ។
ក្នុងពិធីក្រុងពាលីនេះ បានធ្វើឡើង ដោយមានការចូលរួម ពីអភិបាលរងរាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលរាជធានីនិងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីជាច្រើនរូបទៀត។
ពាក់ព័ន្ធនិងកម្មវិធីស្អែកថ្ងៃទី០២ ឧសភានេះដែរ
រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះផងដែរ ពោលគឺ មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ ចាប់ពីវេលាម៉ោង ០៥:០០នាទីតទៅ រហូតដល់កម្មវិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស "ពុទ្ធមាមកាភិបាល" របស់អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោរមងារកិត្តិយស ទីប្រឹក្សាជាន់ខ្ពស់”របស់អង្គការពុទ្ធសាសនិកពិភពលោក ជូន ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(ធីតា) ត្រូវបានបញ្ចប់៕







No comments:

Post a Comment