Tuesday, August 08, 2017

កាកបាទក្រហមខេត្តសៀមរាប ប្រគល់អំណោយដល់គ្រួសារក្រីក្រនៅ ឃុំអន្លង់សំណរ

លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ បានចាត់តំណាង លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហម ខេត្តសៀមរាប បានសហការជាមួយ មន្ត្រីអនុសាខាកាកបាទក្រហម ស្រុកជីក្រែង រួមដំណើរជាមួយ លោក កង ស៊ីជឿន ជំទប់ទី២ ឃុំអន្លង់សំណរ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ អន្លង់សំណរ បានចុះទៅសួរសុខទុក្ខ ដល់គ្រួសារក្រីក្រ ខ្វះខាតខ្លាំង ដែលមានប្តីឈ្មោះ យុង ជា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរស៊ីឈ្នួលគេ និងប្រពន្ធឈ្មោះ នង សុឃន់ អាយុ ៣៣ឆ្នាំ រស់នៅភូមិ ត្រពាំងត្រស់ ឃុំ អន្លង់សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។

ក្នុងការចុះសួរសុខទុក្ខនេះដែរ កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៏បាននាំយកអង្ករ៥០គីឡូក្រាម ទឹកសុទ្ធ៥យួរ ត្រីខ១យួរ ប្រេងឆា១ដប មី១កេស កន្ទេល១ សារ៉ុង១ ក្រមា១ មុង១ ភួយ១ យកទៅជូនប្រជាពលរដ្ឋក្រីក្រខាងលើ ដើម្បីជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារនេះមួយរយៈ។
សូមបញ្ជាក់ថា គ្រួសារនេះធ្លាប់ត្រូវបានអនុសាខាកាកបាទក្រហមស្រុកជីក្រែង ចុះផ្តល់នូវគ្រឿងឧបភោគបរិភោគ និងសំភារៈ មួយចំនួនម្តងរួចមកហើយ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧៕




No comments:

Post a Comment