Tuesday, August 08, 2017

សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព រៀបចំកម្មវិធីជួបជុំតំណាងអ្នកប្រើប្រាស់​បណ្ដាញសង្គម​(facebook)​ នៅខេត្តពោធិ៍សាត់ 

នៅទីស្នាក់ការយុវជនបក្ស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានរៀបចំកម្មវិធីជួបជុំតំណាងអ្នកប្រើប្រាស់បណ្ដាញសង្គម(facebook)គាំទ្រគណបក្ស​ប្រជា​ជន​កម្ពុជា​​ទូទាំងខេត្តពោធិ៍សាត់  ក្រោមអធិបតីភាព លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  និងជាប្រធានកិត្តិយស សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លោក អឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ លោក ប៉ាន់ខែម ប៊ុនថន ជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  និងជាប្រធានប្រតិបត្តិ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព លោក ឌៀង សារ៉ាន់ អនុប្រធានទី ០១ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជួបជុំសំណេះសំណាលផ្លាស់ប្ដូរបទពិសោធន៍ នៃ​តំណាង​អ្នក​ប្រើ(facebook)គាំទ្រគណបក្សប្រជាជនកម្ពុជា  ជាង៥០០នាក់មកពីទូទាំង​ខេត្ត​ពោធិ៍សាត់ ដែលមកជួបជុំគ្នាថ្ងៃនេះដើម្បីបន្តគាំទ្រ និងផ្សព្វផ្សាយព័ត៌មានពិត អំពី​សមិទ្ធផល​និង​ស្នា​ដៃ​របស់គណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមទទួលជោគជ័យក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិឆ្នាំ​២០១៨​ខាងមុខនេះ៕




No comments:

Post a Comment