Tuesday, August 08, 2017

កម្ពុជាបាននាំចេញអង្ករជាង៣០ម៉ឺនតោន ទៅទីផ្សារអន្តរជាតិ នៅរយៈពេល៧ខែ ក្នុងឆ្នាំ២០១៧

អង្ករកម្ពុជាជាង៣០ម៉ឺនតោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិជិត៦០ប្រទេស នៅលើពិភពលោក នៅរយៈពេល៧ខែ ឆ្នាំ២០១៧នេះ។

យោងតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលទទួលបាននៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា នៅរយៈពេល៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបាន៣១៥,៩១៦តោន កើន៨% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦។

ប្រទេសដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេគឺ៖ ១-ប្រទេសចិន៩៧,៧៥២តោន, ២- ប្រទេសបារាំង ៤២,៣៦តោន, ៣- ប្រទេសប៉ូឡូញ ២៨,៣៨៦តោន, ៤- ចក្រភពអង់គ្លេស ២២,១៨៦តោន, ៥-ប្រទេសហូឡង់ ១៧,៥១១តោន, ៦-ប្រទេសប៊ែលហ្ស៉ិក ១២,៨៨០តោន, ៧- ប្រទេសឆែក ១០,៣៤៦តោន, ៨-ប្រទេសម៉ាឡេស៊ី៩,៧៤៣តោន, ៩-ប្រទេសហ្គាបោន (GABON) ៨,៩៥៧តោន, និង ១០- ប្រទេស អ៊ីតាលី ៨,៣១២តោន៕





No comments:

Post a Comment