Tuesday, August 08, 2017

អភិបាលខេត្តស្វាយរៀង ប្រជុំរៀបចំកិច្ចការនានា ដើម្បីសម្រួល ដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប

នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងដោះសា្រយការងារសំខាន់ៗមួយចំនួន របស់រដ្ឋបាលខេត្ត ជាពិសេសការងារសម្របសម្រួលបេក្ខជន ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ២១ សីហា ២០១៧ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ដែលមានមណ្ឌលប្រឡងស្ថិតនៅ ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរធម្មការ និងសាសនា ជួយសម្រួលរៀបចំកន្លែងស្នាក់នៅ ជូនបេក្ខជនដែលមានតម្រូវការ នៅក្នុងវត្ត ឬសាលារៀន ដែលនៅជិតមណ្ឌលប្រឡង ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ ដូចជាម្ចាស់ សណ្ឋាគារ ឫផ្ទះសំណាក់ជាដើម សូមកុំដំឡើងថ្លៃស្នាក់នៅក្នុងអំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែកសម្រាប់ការផ្ញើកង់ ម៉ូតូ គឺត្រូវរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពកុំឲ្យមានការបាត់បង់។ ចំពោះតំលៃផ្ញើកង់ ម៉ូតូ គឺសាលាខេត្ត ជាអ្នកជួយរ៉ាប់រងចំណាយដោយមិនតម្រូវឲ្យបេក្ខជនប្រឡងបង់ថ្លៃនោះទេ៕





No comments:

Post a Comment