Tuesday, August 08, 2017

អភិបាលខេត្តកែប លើកឡើងថា ធនធានធម្មជាតិ ជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជាតិខ្មែរ

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកែបបានរៀបចំទិវាមច្ឆាជាតិ ០១ កក្កដា ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទំនប់អាងទឹកអូរក្រសារ ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង​កែប ខេត្តកែប ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងពិធីដ៏មានតម្លៃនេះ លោក កែន សត្ថា បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា ដើម្បីរក្សាបាននូវធនធានធម្មជាតិដ៏មានតម្លៃនេះយើងគ្រប់គ្នាត្រូវ៖ ១- ទប់ស្កាត់ឱ្យខានតែបាននូវសកម្មភាព ទន្ទ្រានយកដីព្រៃកោងកាង និងកាប់បំផ្លាញព្រៃកោងកាង យកជាកម្មសិទ្ធិផ្ទាល់ខ្លួន ព្រោះព្រៃកោងកាងជាជម្រកសម្រាប់មច្ឆាពង និងត្រូវរៀបចំបោះបង្គោលព្រំព្រៃកោងកាងឱ្យបានច្បាស់លាស់, ២- ត្រូវពង្រឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សហគមន៍នេសាទ ឱ្យមានតួនាទី និងដំណើរការសម្រេចការពារធនធានជលផលឱ្យបានល្អ និងនិរន្តរភាព, ៣- បន្តស្តារ ជីកស្រៈ ត្រពាំង និងកន្លែងអភិរក្សផ្សេងទៀត ដើម្បីរក្សាបានជម្រៅទឹកទាំងប្រាំង-ទាំងវស្សា សម្រាប់កន្លែងត្រីមេអាចបង្កកំណើត និងរស់ដោយគ្មានហានិភ័យ និង ៤- ហាមដាច់ខាតនូវរាល់សកម្មភាពខុសច្បាប់ ដែលបំផ្លាញធនធានធម្មជាតិជាពិសេសមច្ឆាជាតិ៕




No comments:

Post a Comment