Tuesday, August 08, 2017

ការប្រឡង​ជ្រើសរើសមន្រ្តី ចូលបំ​រើការ​ងារក្របខ​ណ្ឌក្រសួងបរិស្ថា​នសម្រាប់ឆ្នាំ២​០១៧​

ការប្រឡងជ្រើសរើសមន្រ្តីចូលបំរើការងារក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០១៧ បាន ចាប់ដំណើរការហើយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញកាត់វិញ្ញាសារប្រឡងនៅទីស្តីការក្រសួងបរិស្ថាន។ គណៈកម្មការរៀបចំការប្រឡង បានឱ្យដឹងថា ចំនួនបេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងមានចំនួនជាង៧០០នាក់ ដោយចំនួននេះមានការកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។

គូបញ្ជាក់ថា សម្រាប់ការជ្រើសមន្រ្តីចូលបំរើការងារក្របខណ្ឌក្រសួងបរិស្ថានសម្រាប់ឆ្នាំ២០១៧ គឺមានចំនួន៤៦ កន្លែង ដោយក្នុងនោះមាន២២កន្លែង សម្រាប់បម្រើការងារក្នុងក្រសួងបរិស្ថាន និង២៤កន្លែងទៀតសម្រាប់រាជធានី ខេត្ត។ នៅក្នុងការប្រឡងចូលបំរើការងារក្របខណ្ឌក្រសួងបរិស្ថាននេះ បេក្ខជន បេក្ខនារី មិនអនុញ្ញាតអោយមានការលួចចំលង រឺយកឯកសារ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗចូលឡើយ ដោយឈរលើគោលការណ៍របស់ក្រសួងបរិស្ថានអ្នកចេះគឺជាប់៕




No comments:

Post a Comment