Tuesday, August 08, 2017

យុវជនផ្សារភ្ជាប់នឹងបរិស្ថាន

យុវជនជាតិ និងអន្តរជាតិប្រមាណ ៣០០នាក់បានមកជួបជុំគ្នានៅ​ពីមុខ​ស្តូប​​ដំកល់អដ្ឋិធាតុ និងបានគោរពវិញ្ញាក្ខន្ឌប្រជាជនកម្ពុជាដែលបានបាត់បង់ជីវិតក្នុង​របបបី​ឆ្នាំ​ប្រាំបី​​ខែ ម្ភៃថ្ងៃ ស្ថិត​ក្នុង​​វត្តអំពែភ្នំ ខេត្តកំពង់ស្ពឺ មុននឹងពួកគេ​ត្រូវបានបែងចែកសម្រាប់ការផ្សព្វផ្សាយ​ចំណេះដឹង​បរិស្ថាន​ជូនដល់ប្អូនៗសិស្សសាលា ក្រោមអធិបតីភាពលោកស្រី ងិន លីណា អគ្គនាយក​ចំណេះ​ដឹង និងព័ត៌មានបរិស្ថាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧។
នាឱកាសនោះផងដែរ លោកស្រី ងិន លីណា បានមានប្រសាសន៍ថា ពេលនេះ សកម្មភាពនេះ របស់ប្អូនៗទាំងអស់គ្នានឹងជាកំលាំងចលករដ៏ខ្លាំងខ្លាមួយ​កម្រិត​បន្ថែម​ទៀត​​គាំ​ទ្រដល់​យុទ្ធនា​បរិស្ថាន​ទូទាំង​ប្រទេសកម្ពុជា នៅពេលនេះយើងមាន៣០០នាក់ ពីម្សិលមិញយើងមាន ៧០០នាក់ ឆ្នាំមុនយើង​មានរាប់ពាន់នាក់ ហើយបន្តនិងមានរាប់ពាន់ រាប់ម៉ឺននាក់បន្ថែមទៀត​នាបណ្តា​ឆ្នាំខាងមុខៗទៀត ចូលរួមក្នុងចលនានេះ។ លោកស្រីបានបន្ថែមថា សូមប្អូនៗ​ចាប់​អារម្មណ៍​អំពីសកម្មភាពប្រចាំថ្ងៃរបស់ប្អូនៗ ផ្លាស់ប្តូរទម្លាប់ បើសិនជាទម្លាប់ទាំងនោះជាផល​អវិជ្ជមាន​មកលើបរិស្ថាន, ចាប់ផ្តើមធ្វើអនាម័យ​សម្អាត​បរិស្ថាន, សំរាមប្លាស្ទិកតូចមួយ​ដែល​ប្អូនៗរើស នឹងដើមឈើមួយដើមដែលប្អូនៗ​ដាំនៅ​ពេល​នេះ​នឹងធ្វើឱ្យប្រទេសកម្ពុជា​ទាំងមូល​ស្រស់​​ស្អាត និងផាសុខភាព។

សូមបញ្ជាក់ថា ក្រោមកិច្ចសម្របសម្រួលរបស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន យុវជន ស.ស.យ.ក.រាជធានីភ្នំពេញ យុវជន ស.ស.យ.ក.វិស័យបរិស្ថាន យុវជនអង្គការ AIESEC និងសិស្ស-និស្សិតមកពីសកលវិទ្យាល័យនានាក្នុងរាជធានភ្នំពេញ បានធ្វើដំណើរឆ្ពោះទៅមណីយដ្ឋានអំពែភ្នំ ខេត្តកំពង់ស្ពឺដើម្បីរៀបចំកម្មវិធី Green Up the City។ គោលបំណងដើម្បីផ្សាភ្ជាប់យុវជនទៅនឹងបរិស្ថាន ដើម្បីចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារអភិរក្សជីរៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពរបស់ប្រពល់រដ្ឋមូលដ្ឋាន តាមរយៈសកម្មភាព ដាំកូនដើមឈើ ធ្វើអនាម័យបរិស្ថាន ដាក់ធុងសំរាម បរិច្ចាគសម្ភារៈសិក្សា ព្រមទាំងមានការអប់រំ និងផ្សព្វផ្សាយពីការប្រើប្រាស់ ទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងកែច្នៃសំណល់ប្លាស្ទិក ជូនដល់ក្រុមយុវជនដែលចូលរួមកម្មវិធី សិស្សសាលា ប្រជាពលរដ្ឋមូលដ្ឋាន អ្នកទេសចរណ៍ និងអាជីវករលក់ដូរផងដែរ៕







No comments:

Post a Comment