Tuesday, August 08, 2017

អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យអភិបាលស្រុកភ្នំស្រួចថ្មី ត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋទាន់ពេលវេលា

កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមប្រកាសមុខតំណែងអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រួច ដែលលោក ពេជ្រ ចន្ថា អភិបាលស្រុកចាស់ត្រូវចូលនិវត្តន៍ ហើយលោក ហន ពិសិដ្ឋ ត្រូវឡើងកាន់តំណែងជំនួស។ ពិធីនេះក៏មានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រមាណ៣០០នាក់ផងដែរ។
លោក វ៉ី សំណាង បានលើកឡើងថា ការផ្លាស់ប្តូរ ការចូលនិវត្តន៍ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ។ លោកអភិបាលខេត្ត បានបន្ថែមទៀតថា អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មី ឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឱ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលសាលាស្រុក ត្រួតពិនិត្យគ្រប់ចលនាបង្កបង្កើនផលស្រូវ ពលរដ្ឋចាំបាច់ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់គាត់ និងការពារសុខសុវត្តិភាពឱ្យបានល្អស្របតាមគោលនយោភូមិ ឃុំ មានសុវត្តិភាពឱ្យប្រសើរ។
នៅឱកាសនោះលោក ហន ពិសិដ្ឋ ដែលទើបឡើងកាន់តំណែង ជាអភិបាលស្រុកភ្នំស្រួច បានឡើងប្តេជ្ញាចិត្តថា ក្នុងនាមជាថ្នាក់នាំ សូមគោរពឱ្យបានដាច់ខាតនូវរដ្ឋធម្មនុញ្ញកម្ពុជា លិខិតបទដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា ដែលកំពុងមានជាធរមាននៅកម្ពុជា។ ខិតខំបំពេញការងារជូនជាតិ មាតុភូមិ ពិសេសក្នុងកិច្ចជួយរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ កិច្ចអភិវឌ្ឍន៍មូលដ្ឋាន ការបម្រើសេវាធារណៈឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានអាចទទួលយកបាន ជាពិសេសឱ្យស្របតាមការណែនាំ របស់ថ្នាក់ដឹកនាំខេត្ត ឱ្យទទួលបានលទ្ធផលល្អ។ លោក ហន ពិសិដ្ឋ ខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ដ ចូលរួមយ៉ាងសកម្មនូវគ្រប់សកម្មភាពនានារបស់ខេត្ត ស្រុក ជំនាញពាក់ព័ន្ធ ដោយឈរលើស្មារតីទទួលខុសត្រូវ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់ថ្នាក់ដឹកនាំខេត្ត ឱ្យសម្រេចបាននូវលទ្ធផលល្អប្រសើរ។

លោកនឹងសហការ និងបង្កើនសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាលស្រុក ក៏ដូចជា មួយកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាមួយ ការិយាល័យជំនាញ អង្គភាពជំនាញនានាជុំវិញស្រុក រួមជាមួយមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យស្របតាមគោលការណ៍ សមូហភាពជាអ្នកសម្រេច បុគ្គលជាអ្នកទទួលខុសត្រូវ ដើម្បីការងាររដ្ឋបាលតែមួយ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋានផងដែរ ៕









No comments:

Post a Comment