Tuesday, August 08, 2017

លោកនា​យករដ្ឋមន្រ្តី ហ៊ុន សែន អរគុ​ណដល់​មូលនិធិ​ជប៉ុន ដែល​បានជួយអ​ភិវឌ្ឍកម្ពុជា​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យលោក សាសាហ្កាវ៉ា ប្រធានមូលនិធិជប៉ុន ចូលជួបសំដែងការគួរសម នៅក្នុងពិធីទទួលទានអាហារថ្ងៃត្រង់។ នាឱកាសនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំទាំងអស់នៃមូលនិធិជប៉ុន ដែលបានខិតខំប្រឹងប្រែងជួយយ៉ាងអស់ពីចិត្តពីថ្លើម ក្នុងការជួយដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងនោះរួមទាំងការជួយដល់ការបណ្តុះបណ្តាលកុមារ និងយុវជនកម្ពុជាជាច្រើន ឲ្យមានជំនាញវិជ្ជាជីវៈ និងចំណេះដឹងក្នុងការបំពេញភារកិច្ចការងារក្នុងសង្គម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សាសាហ្កាវ៉ា ក៏បានរំលឹកពីអនុស្សាវរីយ៍ ដែលរូបលោក និងលោក សាសាហ្កាវ៉ា ធ្លាប់បានជួបគ្នា និងប្រាស្រ័យការងារជាមួយគ្នា ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសជប៉ុន នៅពេលដែលរូបលោកអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសជប៉ុន។
សូមបញ្ជាក់ដែរថា មូលនិធិជប៉ុន បានរួមចំណែកជួយដល់វិស័យអប់រំក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន ក្នុងនោះមូលនិធិបានរួមចំណែក ជួយកសាងអគារសិក្សាបានចំនួន១០០កន្លែង នៅតាមតំបន់ជនបទនានាក្នុងប្រទេសកម្ពុជា។ ក្រៅពីការចូលរួមចំណែកដល់ការបណ្តុះបណ្តាល ធនធានមនុស្សលើភាសាអង់គ្លេស មូលនិធិជប៉ុន នៅបានជួយដល់ការបណ្តុះបណ្តាលជំនាញដល់កុមារ និងយុវជនកម្ពុជា ដែលពួកគេអាចមានមុខរបរទទួលទានបានជាច្រើននាក់ផងដែរ៕





No comments:

Post a Comment