Tuesday, August 08, 2017

ចក្រភពអង់គ្លេសត្រៀមខ្លួនជាស្រេចដើម្បីចំណាយ ៤៧ ប៊ីលានដុល្លារ ដើម្បីចាកចេញពីសហភាពអឺរ៉ុប

ចក្រភពអង់គ្លេសបានត្រៀមខ្លួនជាស្រេចដើម្បីចំណាយលុយរហូតដល់ ៤០ ប៊ីលានផោន ស្មើនឹង ៤៧ ប៊ីលានដុល្លារអាមេរិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីចាកចេញពីសហភាពអឺរ៉ុប នេះបើយោងទៅតាមកាសែត Sunday Telegraph ចុះផ្សាយកាលពីចុងថ្ងៃសៅរ៍ ដោយលើកសម្តីមន្ត្រីរដ្ឋាភិបាល ៣ រូប ដោយមិនបញ្ចេញឈ្មោះ។

កាសែតនោះបានចុះផ្សាយថា អង់គ្លេសបានត្រៀមខ្លួនជាស្រេចចំពោះការចំណាយនេះ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដ៏ធំ រាប់បញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។

កាសែតនោះបានលើកសម្តីប្រភពព័ត៌មានមន្ត្រីជាន់ខ្ពស់មួយរូបដោយនិយាយថា «បើទោះ បីជាអ្នកនយោបាយ និងមហាជនមិនទាន់បានដឹងរឿងរ៉ាវទាំងអស់នោះនៅឡើយក្តី យើងដឹងថា គោលជំហររបស់សហភាពអឺរ៉ុប គឺ ៦០ ប៊ីលានផោន ប៉ុន្តែរឿងពិតជាក់ស្តែងនោះ គឺ ៥០ ប៊ីលានផោន។ សម្រាប់គោលជំហររបស់យើងវិញវាជិតទៅនឹង ៣០ ប៊ីលានផោន ប៉ុន្តែទំហំជាក់ស្តែង គឺ ៤០ ប៊ីលានផោន៕

ប្រភព : Reuters ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧

No comments:

Post a Comment