Tuesday, August 08, 2017

ខួបកំណើតដ៏ភ្ញាក់ផ្អើលមួួយ​​ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន​ រៀបចំធ្វើជូនលោក​ ហ៊ុន​ សែន​ នៅតូក្យូ

អំឡុងពេលពិធីលៀងសាយភោជន៍កំពុងប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយ ស្រាប់តែឮសម្លេងភ្លេងជូនពរថ្ងៃខួបកំណើត ដែលធ្វើអោយអ្នកចូលរួមទាំងអស់ មានការភ្ញាក់ផ្អើល ហើយគ្រប់ៗគ្នាបានបែរមុខទៅរកតុរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីជប៉ុន ដែលកំពុងអង្គុយរួមតុជាមួយគ្នា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។

ពេលនោះ ស្រាប់តែឃើញមនុស្សម្នាក់កាន់នំខួប កំណើតដើរសំដៅទៅរកតុរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយលោក Shinzo Abe ក៏បានច្រៀង ចំរៀងជូនពរថ្ងៃខួបកំណើត អមជាមួយភ្លេងដែលកំពុងលេង។ ក្រោយពីភ្លេងចប់ លោក Abe បានមានប្រសាសន៍ថា “ ជូនពរថ្ងៃខួបកំណើត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន” ហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្លុំពន្លត់ភ្លើងទៀនក្រោមស្នូរទះដៃ អបអរសាទរយ៉ាងកងរំពង ប្រកបដោយ បរិយាកាសស្និទ្ធស្នាល និងរីករាយបំផុត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណលោក Shinzo Abe ចំពោះកាដូសម្រាប់វាយកូនគោល១ឈុត និងនំខួបកំណើតភ្ញាក់ផ្អើលដែលធ្វើអោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចងចាំនូវអនុស្សាវរីយ៍នេះមិនអាចបំភ្លេចបានឡើយ៕






No comments:

Post a Comment