Tuesday, August 08, 2017

អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យស្ថានភាពទឹក ផ្លូវ ភ្លើង និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរដោយ លោក ហ៊ី ណាត អភិបាលរងខេត្ត និងប្រធានអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ទំនប់ទឹក ទួលអំពិលផ្សារក្រោម ផ្លូវក្នុងក្រុង និង ការរៀបចំភ្លើងបំភ្លឺក្នុងក្រុងកំពង់ឆ្នាំង ។

លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់អោយដឹងថា ការចុះពិនិត្យស្ថានភាពទឹកនេះដោយសារប៉ុន្មានថ្ងៃនេះ ភ្លៀងបានធ្លាក់ជាប់ជាប្រចាំ ធ្វើអោយស្ថានភាពទឹកឡើងខ្ពស់ ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នា។ លោកអភិបាលក៏បានជំរុញអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋជាប់ជាប្រចាំ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេ អោយមានការប្រុងប្រយ័ត្ន ជាពិសេសកុមារតូចៗ និងសំខាន់ត្រៀមអាងស្តុបទឹកសំរាប់បង្កបង្កើនផលនៅរដូវប្រាំង។ លោកបន្តថាចំពោះ ផ្លូវមួយចំនួនរងនៅការខូចខាត ត្រូវបន្តជួសជុលឡើងវិញ និងការរៀបចំភ្លើងក្នុងក្រុងអោយមានសោភ័ណ និងងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងសិស្សចេញពីរៀនដោយគ្មានការព្រួយបារម្មណ៍ ៕





No comments:

Post a Comment