Tuesday, August 08, 2017

បទអត្ថាធិប្បាយ បើគ្រាន់តែគិតមិនមានទោសទេ តែកុំប្រព្រឹត្តិ

នៅទីបំផុត វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទីពីរ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ចូល​ជា​ធរ​មាន​ហើយ កាល​ពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ បន្ទាប់ពីលោក សាយ ឈុំ បានចុះហត្ថលេខា​ក្នុង​ព្រះ​បរមនាមព្រះមហាក្សត្រ ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី។ ស្រាប់តែថ្មីៗនេះ ​លោក យឹម សុវណ្ណ ប្រធាន​គណៈ​កម្មា​ធិការប្រតិបត្តិ និងជាអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានប្រតិកម្មក្នុង​លក្ខណៈភ័យ​ខ្លាច​ការ​អនុវត្ត​ច្បាប់​ល់តែសោះ ។ ាការមិនយល់ពីអត្ថន័យច្បាប់មាត្រា ៦ថ្មី ងអាចធ្វើឱ្យគណបក្សរបស់ខ្លួនរលាយ បើក្នុងករណីណាមួយគណបក្សសង្គ្រោះជាតិធ្វើផ្ទនេះ នឹងអាចធ្វើឱ្យគណបក្សសង្គ្រោះជាតិរលាយ បើក្នុងករណីណាមួយដែលគណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ផ្ទុយ​នឹងច្បាប់នៃវិសោធនកម្មនេះ។

ការលើកឡើងរបស់លោក យឹម សុវណ្ណ ដែលថា “គណបក្ស​សង្គ្រោះជាតិ​ មិនទទួលខុសត្រូវរាល់​សកម្ម​ភាព​​ទាំង​​ឡាយ​ណារបស់សមាជិកបក្សដែលមានទំនាក់ទំ​ន​ង​ជាមួយ​ទណ្ឌិត សម រង្សី គឺជាទំនាក់ទំនងឯកជន” គឺ​​ចង់សំដៅ​សមាជិក​បក្ស​របស់​ខ្លួន ​មិន​​យល់ពីសិទ្ធិនិងករណីយកិច្ច​ ​​ដែលមានចែងក្នុងលក្ខន្តិកៈរបស់គណ​បក្ស​សង្គ្រោះ​ជាតិ ឬធ្វើមិនយល់? ជាគោលការណ៍ សមាជិកបក្សម្នាក់ៗ​មានសិទ្ធិស្មើគ្នា​ក្នុងការ​ចូលរួម​សកម្មភាព​ជា​ប្រយោជន៍ដល់គណបក្ស មានសិទ្ធិទទួលបានការចាត់តាំងឱ្យឈរឈ្មោះជា​តំណាង​គណបក្សគ្រប់លំដាប់ថ្នាក់ និងមានសិទ្ធិផ្តល់យោបល់​ក្នុង​ការ​ដឹកនាំគណបក្ស។ ក្នុងន័យនេះ សមាជិកបក្ស​ម្នាក់ៗ​ជា​​អ្នក​ទទួលខុសត្រូវ និង​ជា​​អ្នករកប្រយោជន៍​ដល់​គណបក្ស។ ម្យ៉ាងវិញទៀត តើលោក​ យឹម សុវណ្ណ ប្រាកដឬទេដែលថា ទំនាក់​ទំនង​របស់​​សមាជិក​បក្ស​ជាមួយ​​ទណ្ឌិត សម រង្សី ជាលក្ខណៈឯកជន? បើមើលទៅលើសកម្មភាពរបស់សមាជិក​គណ​​​បក្ស​សង្គ្រោះ​ជាតិ​កន្លងមក រាល់សកម្មភាពដែលខ្លួនបានធ្វើសុទ្ធតែជាការចាត់តាំងឱ្យធ្វើសកម្មភាព សម្រាប់​ជា​ប្រយោជន៍នយោបាយបក្ស​ខ្លួន​តែប៉ុណ្ណោះ។

ជាក់ស្តែងការបង្កើតឱ្យមានការរើសអើងពូជសាសន៍ ការលាប់ពណ៌ ការបំផ្លើស​បំភ្លៃ​ការ​ពិត​ផ្សេងៗ​ និង ការញុះញង់សកម្មជនរបស់ខ្លួនឱ្យធ្វើបាតុកម្មមិនទទួលស្គាល់លទ្ធឆ្នោត នៅឆ្នាំ២០១៣ កន្លងមក ការ​ផ្តល់​នូវ​ផែន​ទី​​ក្លែង​ក្លាយ​​របស់លោក អ៊ំ សំអាន ការចោទប្រកាន់រដ្ឋាភិបាលនៅពីក្រោយសម្លាប់លោក កែម ឡី របស់​អ្នក​ស្រី ឡាក់ ថានី ។ល។ និង ។ល។ ចុងក្រោយនេះ ការបំប៉ោង បំភាន់ បំផ្លើសព័ត៌មានបំពុល​សង្គមពី​ការ​ចាប់​ក្មេងៗ​​តាម​បណ្តា​ខេត្តនានាទូទាំងប្រទេសរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ជា​លក្ខណៈ​ប្រព័ន្ធ​មាន​ការ​បញ្ជា​។ តើ​ទង្វើ​ទាំង​នេះរបស់សមាជិកបក្សសង្គ្រោះជាតិធ្វើក្នុងលក្ខណៈឯកជន ឬ​លក្ខណៈ​បញ្ជាពី​​អ្នក​នយោ​បាយ​មាន​អំណាច​​​នៅក្នុងផ្ទៃក្នុងបក្សដែលបម្រើប្រយោជន៍សម្រាប់បក្ស?

ជាការពិតណាស់ តាមគោលការណ៍នីតិរដ្ឋ ការចោទប្រកាន់ជនណាម្នាក់ គឺត្រូវ​ឈរបញ្ញត្តិច្បាប់នោះ មិនមែនជាការចោទប្រកាន់ដោយហេតុផលនយោបាយ និងគ្មានភស្តុតាងនោះទេ។ ដូច​គ្នា​ដែរ​បើ​សមាជិក​ណា​ម្នាក់​របស់​បក្សសង្គ្រោះជាតិ បាន​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​គណ​បក្ស​នយោ​បាយ​ដែល​ទើប​តែ​បាន​ធ្វើ​វិសោធន​កម្មនេះ ធ្វើទមនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោលជាមួយទណ្ឌិត ទោះក្នុងរូបភាពណាក៏ដោយ គឺជាករណីខុសច្បាប់ ហើយត្រូវតែមានការពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ មិនអាចឆ្លើយដោះសារ ដើម្បី​បាន​ជៀសផុតពីការជាប់ពាក់ព័ន្ធរបស់បក្ស និងបានរួចផុតពីការផ្អាក់សកម្មភាពនយោបាយ ឬ​ការ​រំលាយ​គណ​បក្ស​តាមផ្លូវតុលាការនោះឡើយ។

គណបក្សសង្គ្រោះជាតិតែងតែនិយាយអះអាងថា ជាគណបក្សប្រកាន់​ភ្ជាប់​នូវ​ការ​តស៊ូ​ដោយ​សន្តិវិធី ដោយ​​​អហិង្សា ដោយ​សុចរិត​ភាព ​ដោយ​ក្រម​សីលធម៌ ដោយមិនបន្លែបន្លំ មិនធ្វើនយោបាយទុច្ចរិតឡើយ តែ​ក៏ប៉ុន្តែបើរកឃើញថា រាល់​ទំនាក់​ទំនង​របស់​សមា​ជិក​របស់​ខ្លួន​ជា​មួយ​ទណ្ឌិត​ដែល​ជា​អតីត​មេ​បក្ស​សង្គ្រោះ​ជាតិ​ ដើម្បីផលប្រយោជន៍នោះ គណបក្សនេះនឹងប្រឈមនឹងការរំលាយ ឬផ្អាកសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ​តាមផ្លូវតុលាការមិនខាន។ ដូច្នេះមិនទាន់ហួសពេលនៅឡើយទេ បើគ្រាន់តែគិត ឬ​ក្នុង​បេះ​ដូច​របស់​សមាជិក​ម្នាក់​ក្នុងន័យចងចាំនោះ (ដូចអ្វីដែលទណ្ឌិតរូបនោះ បានិយាយ) តែកុំធ្វើសកម្មភាព ប្រយ័ត្នរលាយបក្ស ហើយ​ចោទ​ថាគេខូច ត្រូវគិតនិងយល់ពីបញ្ញត្តិច្បាប់ឱ្យបានច្បាស់៕

ដោយក្រុមសិក្សាសង្គម

No comments:

Post a Comment