Tuesday, August 08, 2017

លោកនាយករដ្ឋមន្ដ្រីជប៉ុន ផ្ញើសារអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្ញើសារអបអរសាទរ ខួប៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧-ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។
ក្នុងលិខិតអបអរសាទរ លោកនាយករដ្ឋមន្ដ្រី ស៊ីនហ្សូ អាបេ បានលើកឡើងថា លោកសូមសម្តែងនូវអំណរសាទរដ៏ស្មោះចំពោះ ប្រជាជនកម្ពុជា និងអាស៊ានក្នុងឱកាសគម្រប់ខួប៥០ឆ្នាំ នៃការបង្កើតអាស៊ាន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ប្រជាជនអាស៊ានក៏ដូចជាប្រជាជនកម្ពុជា បានកសាងឋានៈមួយ ក្នុងវេទិកាអន្តរជាតិ ដោយជម្នះលើភាពផ្សេងៗគ្នា និងបង្កើតសហគមអាស៊ានតែមួយរួមគ្នា។ លោកនាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ទៀតថា លោកសូមកោតសរសើរពីកិច្ចការទាំងនេះ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។

លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ក្នុងលិខិតថា កាលពីម្សិលមិញ លោកបានជួបជាមួយលោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅទីក្រុងតូក្យូ ដោយបានឯកភាពគ្នាថា នឹងបន្តពង្រីកចំណងមិត្តភាពដែលមាននៅ ពេលបច្ចុប្បន្ននេះ ឱ្យកាន់តែទូលំទូលាយ៕

No comments:

Post a Comment