Tuesday, August 08, 2017

សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងតែឆ្ពោះទៅកាន់ស្ថានភាពគ្រោះថ្នាក់កាន់តែខ្លាំង

សហរដ្ឋអាមេរិក និងរុស្ស៊ីកំពុងធ្លាក់ចុះកាន់តែជ្រៅទៅក្នុងវិបត្តិដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីសង្គ្រាមត្រជាក់មក ជាមួយនឹងនយោបាយនៅក្នុងប្រទេសទាំងពីរបានបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយគ្រោះថ្នាក់។

លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាដាក់ទណ្ឌកម្មថ្មី ពាក់ព័ន្ធនឹងការចោទប្រកាន់រុស្ស៊ីថា បានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលរឿងនេះ បានបង្កឱ្យមានការឆ្លើយតបយ៉ាងសម្បើមមួយក្នុងក្រុងម៉ូស្គូកាលពីថ្ងៃពុធ។

ប៉ុន្តែស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ ក៏កំពុងតែកាន់តែយ៉ាប់យ៉ឺនផងដែរដោយសារភាពខ្វះខាតវិធីសាស្រ្តរបស់សេតវិមានចំពោះប្រទេសរុស្ស៊ី។ គោលនយោបាយសម្របសម្រួល និងប្រឈមមុខចំពោះទីក្រុងមូស្គូ បូកបញ្ចូលទាំងឥទ្ធិពលរវាងសភាអាមេរិក និងប្រធានាធិបតី បានគំរាមកំហែង និងបង្កឱ្យមានការភាន់ច្រឡំកាន់តែខ្លាំងរវាងប្រទេសទាំងពីរ។

លោក George Beebe អតីតប្រធានអ្នកវិភាគលើបញ្ហាប្រទេសរុស្ស៊ីរបស់ CIA បាននិយាយថា “ខ្ញុំគិតថា វាមិនច្បាស់ទាល់តែសោះថា តើរដ្ឋបាលនេះមានបំណងធ្វើកិច្ចចរចាជាមួយរុស្ស៊ីឬថា តើវាមានបំណងដាក់បញ្ចូលគ្នានូវយុទ្ធសាស្រ្តដើម្បីដោះស្រាយជាមួយទីក្រុងម៉ូស្គូ ឬយ៉ាងណា”។

លោក Beebe មានប្រសាសន៍ថា “ខ្ញុំគិតថា វាពិតជាមានហានិភ័យពិតប្រាកដ និងអាចឈានដល់ដំណាក់កាលមួយ ដែលអាចនឹងលំបាកសម្រាប់ប្រទេសទាំងពីរក្នុងការគ្រប់គ្រង។

ការតវ៉ារបស់ក្រុងម៉ូស្គូនៅថ្ងៃពុធបន្ទាប់ពីលោក Trump បានចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មនេះ បានឆ្លុះបញ្ចាំងពីចេតនារឹតបន្តឹងថ្មីលើសេដ្ឋកិច្ចរុស្ស៊ី ហើយប្រហែលជាសម្ពាធនយោបាយផងដែរ។

ហើយជាលើកដំបូង មានការកត់សម្គាល់មួយនៃការមិនពេញចិត្តខ្លួនឯងផ្ទាល់ចំពោះលោក Trump ដែលអាចបង្ហាញពីការខកចិត្តនៅទីក្រុងម៉ូស្គូ ដែលលោកប្រធានាធិបតីមិនអាចធ្វើឱ្យបានល្អលើការសន្យារបស់គាត់ ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែប្រសើរជាមួយរុស្ស៊ី។

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានសរសេរនៅលើទំព័រ Facebook ថា “រដ្ឋបាលលោក Trump បានបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួន ដោយប្រគល់អំណាចប្រតិបត្តិទៅឱ្យសភាបែបអាម៉ាស់បំផុត។ រឿងនេះ បានធ្វើឱ្យមានការប្រែប្រួលតុល្យភាពអំណាចនៅក្នុងរង្វង់នយោបាយរបស់សហរដ្ឋអាមេរិក។ “ប្រធានាធិបតីមិនសប្បាយចិត្តនឹងទណ្ឌកម្មថ្មីនេះទេ តែគាត់ចុះហត្ថលេខាលើច្បាប់នេះ” ។

ការវាយប្រហាបានធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា សហរដ្ឋអាមេរិកត្រូវតែកាត់បុគ្គលិកទូតរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ចំនួន ៧៥៥ នាក់នោះចេញ ដើម្បីឆ្លើយតបទៅនឹងការរឹបអូសអគ្គាររបស់រុស្ស៊ី និងការបណ្ដេញចេញអ្នកការទូត ៣៥ នាក់ ដោយរដ្ឋបាលលោក Obama។

សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម ដែលត្រូវបានអនុម័តដោយសភាអាមេរិកនេះ ឆ្លុះបញ្ចាំងអំពីមន្ទិលសង្ស័យលើគោលជំហររបស់លោក Trump ចំពោះរុស្ស៊ី ហើយបានដុតបញ្ឆេះឱ្យមានចំណាប់អារម្មណ៍ថា សេតវិមានមិនអាចគ្រប់គ្រងគោលនយោបាយការបរទេសរបស់ខ្លួនបាន។

Trump បានចេញសេចក្តីថ្លែងការណ៍ ថាវិធានការ ដែលដាក់កំហិតលើអំណាចរបស់គាត់ដើម្បីបន្ធូរបន្ថយទណ្ឌកម្មនោះ បានចោទជាសំណួរឡើង។ ហើយប្រធានាធិបតីបានបដិសេធមិនលះបង់ជំហររបស់គាត់ ក្នុងការជំរុញទំនាក់ទំនងជាមួយរុស្ស៊ីនោះទេ។

លោក Trump បានសរសេរថា: “យើងសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរលើបញ្ហាពិភពលោកសំខាន់ៗ ដូច្នេះការដាក់ទណ្ឌកម្មនេះ នឹងលែងមានសារៈសំខាន់ទៀតហើយ។

លោក John McCain សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Arizona និងជាប្រធានគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាបាននិយាយថា “ការព្រួយបារម្ភ ដែលបង្ហាញនៅក្នុងសេចក្តីថ្លែងការចុះហត្ថលេខារបស់លោកប្រធានាធិបតីគឺមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ។”

លោក Ben Cardin សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Maryland របស់គណបក្សប្រជាធិបតេយ្យ បាននិយាយថា “យើងជាអ្នកបង្កើតច្បាប់ មិនមែនប្រធានាធិបតីអាមេរិចទេ។”

ព្រឹត្តិការណ៍ថ្ងៃពុធនេះ នឹងធ្វើឱ្យមានចំណាប់អារម្មណ៍ទាំងនៅទីក្រុងវ៉ាស៊ីនតោន និងនៅទីក្រុងម៉ូស្គូ ដែលថា ជំហរនយោបាយធន់ខ្សោយរបស់លោក Trump កំពុងគំរាមកំហែងសមត្ថភាព របស់គាត់ក្នុងការអនុវត្តគោលនយោបាយការបរទេសស្នូល។ ក៏មានការចោទសួរសំណួរថ្មីផងដែរអំពីឆន្ទៈរបស់លោក Trump ក្នុងការទទួលយកដែនកំណត់មួយចំពោះអំណាចផ្ទាល់របស់គាត់នៅក្នុងប្រព័ន្ធរដ្ឋាភិបាលសហរដ្ឋអាមេរិក។

វាជារឿងធម្មតាសម្រាប់ប្រធានាធិបតីមួយរូប ដែលមិនពេញចិត្តទៅនឹងគោលបំណងរបស់សភា ដែលបង្ខំឱ្យគាត់ចុះហត្ថលេខាលើបញ្ហាសន្តិសុខជាតិ។ ទាំងលោក George W. Bush និង Barack Obama ក៏ធ្លាប់បានជួបនឹងរឿងនេះដែរ។ ប៉ុន្តែការមិនចុះសម្រុងគ្នារវាងប្រធានាធិបតី និងសភា គឺមិនធម្មតា នៅពេលដែលវាទាក់ទងទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងគូប្រជែងមួយ។

លោក Lawrence Ward មកពីស្ថាប័នច្បាប់ Dorsey & Whitney បានថ្លែងថា “ដោយសារតែសេចក្តីថ្លែងការណ៍ចេញពីសេតវិមាននៅថ្ងៃនេះ អ្នករិះគន់លោក Trump អាចចាត់ទុកថា បញ្ហានេះជាភាពចលាចលបន្តិចបន្តួច ហើយថា អង្គនីតិប្រតិបត្តិត្រូវការការត្រួតពិនិត្យពីសភាលើបញ្ហាគោលនយោបាយការបរទេស។”

លោក Ward បាននិយាយថា “វាមានភាពងាយស្រួលក្នុងការមើលឃើញពីរបៀបដែលផ្នែកផ្សេងទៀតនៃពិភពលោកអាចនឹងងឿងឆ្ងល់ថា ប្រធានាធិបតី Trump ឬក៏សភា ដែលជាអ្នកទាញខ្សែរដឹកនាំគោលនយោបាយបរទេស” ។ ក៏ប៉ុន្តែ លោក Ward កត់សម្គាល់ថា លោក Trump បានចុះហត្ថលេខាលើការដាក់ទណ្ឌកម្មហើយ ធ្វើដូច្នេះមានន័យថា លោកបានបង្ហាញពីការួបរួមមួយមួយសភា ចំពោះបញ្ហាប្រទេសរុស្ស៊ី។

សមាជិកសភារដ្ឋ Tennessee មកពីគណបក្សសាធារណរដ្ឋបាននិយាយថា “ខ្ញុំពេញចិត្តចំពោះអ្វីដែលបានកើតឡើងហើយមិនមានការព្រួយបារម្ភអ្វីទាំងអស់” ។

ក៏ប៉ុន្តែភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយរបស់រុស្ស៊ីចំពោះសហរដ្ឋអាមេរិក កំពុងត្រូវបានត្រូវបានកើតមានឡើងតាមរយៈសារប្រឆាំងគ្នាចេញពីរដ្ឋបាល។

ខណៈពេលដែលលោក Trump និយាយអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយទីក្រុងមូស្គូនោះ អនុប្រធានាធិបតីរបស់គាត់បាននិយាយថា លោកនឹងដាក់ចេញនូវគោលនយោបាយមុតស្រួច និងជំហរស្របរបស់គណបក្សសាធារណរដ្ឋចំពោះរដ្ឋាភិបាលទីក្រុងម៉ូស្គូអំឡុងដំណើរទស្សនកិច្ចមួយនៅអឺរ៉ុបខាងកើតនៅសប្តាហ៍នេះ។

កាលពីថ្ងៃពុធកន្លងទៅ លោក Pence ក៏បានបើកទ្វារចំហសម្រាប់ទំនាក់ទំនងជាមួយនឹងទីក្រុងម៉ូស្គូផងដែរ ដោយប្រាប់កាសែត The Washington Post ថាប្រធានាធិបតីកំពុងប្រកាន់យកអាកប្បកិរិយា “យើងនឹងឃើញ” មួយចំពោះប្រទេសរុស្ស៊ី។

ក៏ប៉ុន្តែ នៅមេសាលោក Trump បានបញ្ជាឱ្យមានសកម្មភាពយោធាមួយប្រឆាំងនឹងកងកម្លាំងស៊ីរីដែលគាំទ្រដោយរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្មលើការប្រើប្រាស់អាវុធគីមី។ ហើយមានរបាយការណ៍ជាច្រើនថា មន្ទីរបញ្ចកោណ និងក្រសួងការបរទេសអាមេរិកកំពុងជំរុញឱ្យមានការបញ្ជូនជំនួយដ៏ប្រល័យទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែន ដែលជំហរនេះ នឹងដុតបញ្ឆេះទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីកាន់តែកើនឡើង។

លោក Putin បានបញ្ជាឱ្យមានការកាត់បុគ្គលិកផ្នែកការទូតរបស់អាមេរិកចេញ មុនពេលលោក Trump ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្ម ដូច្នេះវាមើលទៅដូចជាគាត់ឆ្លើយតបទៅសភាមិនមែន លោក Trump ទេ។ ការពិតនោះគឺថា លោក Medvedev មិនមែនលោក Putin ទេ ដែលបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងទណ្ឌកម្មថ្មីរបស់អាមេរិកនេះ។

ប៉ុន្ដែការកើនឡើងនូវភាពតានតឹងដែលមិនអាចគ្រប់គ្រងបាននេះ នៅតែជាគ្រោះថ្នាក់ពិតប្រាកដ។ លោក Tillerson បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “ស្ថានការណ៍នេះវាអាក្រក់ទៅហើយ ប៉ុន្តែជឿខ្ញុំវានឹងអាចកាន់តែអាក្រក់ទៅទៀត”៕

ប្រភព : August ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧


No comments:

Post a Comment