Tuesday, August 08, 2017

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ផ្ទះមួយខ្នង ដល់អតីតយុទ្ធជនខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ លោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការីទៅប្រគល់ផ្ទះមួយខ្នង ដែលទើបសាងសង់រួច ជូនអតីតយុទ្ធជន ឈ្មោះ អ៊ុង ហុន អាយុ៧៣ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាមន្ត្រីនគរបាលចូលនិវត្តន៍។

លោក អ៊ុង ហុន និងភរិយាមានកូន៣នាក់ ក្នុងនោះកូន២នាក់ ទៅធ្វើកម្មករនៅទីក្រុងភ្នំពេញ នៅសល់កូនម្នាក់ និងចៅពីរនាក់ រស់នៅក្នុងបន្ទុក ក្នុងខ្ទមស្លឹកតូចចង្អៀតមួយ។ ដោយសារមានបញ្ហាសុខភាព លោក អ៊ុង ហុន មិនមានមុខរបរអ្វីពិតប្រាកដសម្រាប់ចិញ្ចឹមជីវិតទេ ដោយសង្ឃឹមទាំងស្រុង លើប្រាក់បៀវត្សចូលនិវត្តន៍ប្រចាំខែ ដែលរាជរដ្ឋាភិបាលផ្តល់ជូនតែប៉ុណ្ណោះ។

ក្រៅពីនេះ លោកបានទៅជួយកិច្ចការខ្លះៗនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសូយោងផងដែរ។ ដោយមានការសណ្តោសប្រណីពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍  គន់ គីម បានបញ្ជាជាបន្ទាន់ឱ្យក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំសហការីសាងសង់លំនៅឋានជូនលោក អ៊ុង ហុន ជាបន្ទាន់ ដែលផ្ទះន ជាផ្ទះលើកទី៤០ហើយរបស់សមាគមអតីតយុទ្ធជនកម្ពុជា។ ផ្ទះដែលប្រគល់ជូននេះ មានទំហំ ៤ម៉ែត្រx៦ម៉ែត្រ ចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៦.៤០៩.០០០៛ ។ ក្នុងពិធីប្រគល់ផ្ទះនៅថ្ងៃនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងស្រុកបារាយណ៍ បានឧបត្ថម្ភជូនបន្ថែមទៀតនូវ៖ អង្ករចំនួន៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មុងជ្រលក់ថ្នាំ១  និងថវិកាចំនួន ២៥០.០០០៛ ។ លោក អ៊ុង ហុន និងក្រុមគ្រួសារ គោរពថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាល លោកទាំទ្វេតែងតែយកចិត្តទុកដាក់គិត គូពីសុខទុក្ខរបស់អតីត យុទ្ធជនយើង នៅគ្រប់ទីកន្លែង និងសូមគោរពជូនពរដល់លោក ទាំងពីរ និងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមបានជួបប្រទះតែ និងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមគាំទ្រលោកជារៀងរហូត ៕






No comments:

Post a Comment