Tuesday, August 08, 2017

រាជរដ្ឋាភិបាលចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ ពីការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ចន្លោះពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ក្រសួងការងារថៃបាន៖ ទី១- ទទួលលិខិតស្វ័យប្រកាសពីនិយោជកថៃសរុប ចំនួន ១៩៥,២៦៧ និយោជក, ទី២- ស្រង់ទិន្នន័យពលករបរទេស ដែលមិនទាន់ស្របច្បាប់ សរុបចំនួន ៦៩៤,៦២៩នាក់ ក្នុងនោះពលករកម្ពុជាមានចំនួន ២០៣,៧៣២នាក់ ដែលទាបជាងការប៉ាន់ប្រមាណរបស់ភាគីថៃ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ដែលមានរហូតទៅដល់ជាង ៣០ម៉ឺននាក់។ ក្រៅពីប្រទេសកម្ពុជា មានពលករមីយ៉ាន់ម៉ាចំនួន ៤០២,៥៤២នាក់ និងឡាវចំនួន ៨៨,៣៦៥នាក់។ ជារួមតួលេខនេះ គឺតិចជាងការរំពឹងទុករបស់ក្រសួងការងារថៃ។ និង ទី៣- ចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ គឺជាដំណាក់កាលមួយ សម្រាប់ពលករកម្ពុជា ដែលមិនទាន់ស្របច្បាប់ ត្រូវទៅបង្ហាញខ្លួន នៅការិយាល័យទាំង៩៧កន្លែង របស់ភាគីថៃ ដើម្បីទទួលបានលិខិតបញ្ជាក់ពីក្រសួងការងារថៃ៕


No comments:

Post a Comment