ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា មានធនាគារធំៗរបស់បរទេស បានមកវិនិយោគនៅកម្ពជា ដែលនេះក៏ដោយសារកត្តាសន្តិភាព និងស្ថិរភាពនយោបាយ ដែលធ្វើឱ្យបរទេសជឿជាក់លើកម្ពុជា ហើយវាជាចំណុចជីពចរមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែគ្រប់គ្រងឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយនេះ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា សិទ្ធិមនុស្សនៅកម្ពុជា កំពុងតែមានការល្អប្រសើរ ដែលយើងបានគិតគូរដល់កុមារ រហូតគិតដល់សាលារៀនរបស់កុមារ គិតដល់រឿងចំណាកស្រុកដែលកុមារត្រូវធ្វើដំណើរតាមឪពុកម្តាយចេញទៅក្រៅប្រទេស យើងមានវិធីលើកស្ទួយកុមារដែលជាជនជាតិភាគតិច យើងគិតគូរពីសុខភាពកុមារនិងម្តាយ ដូចជាការចាក់វ៉ាក់សាំងការពារជាដើម។
លោក កែវ រ៉េមី ក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាពន្ធនាគារវិញ ក៏មានលក្ខណៈល្អប្រសើរផងដែរដូចជាមានហេដ្ឋារចនាសម្ព័ន្ធល្អ អាហារមានអនាម័យ ការអនុញ្ញាតិឱ្យអ្នកជាប់ឃុំឱ្យបានចេញត្រូវពន្លឺថ្ងៃ មានកម្មវិធីកីឡា និងពលកម្មជាដើម។ លោក ក៏បានបន្ថែមថាចំណុចដែលត្រូវកែលំអរគឺទីធ្លារមានការតូចចង្អៀត អ្នកជាប់ពន្ធនាគារមានចំនួនច្រើន និងចាំបាច់ត្រូវមានពេទ្យសង្រ្គោះបឋម ហើយលោក ក៏បានសំណូមពរស្វែងរកថវិកាបន្ថែមទៀតដើម្បីពង្រីកពន្ធនាគារ និងបំពេញចំណុចខ្វះខាតទាំងឡាយ៕

No comments:
Post a Comment