Thursday, April 27, 2017

ក្រសួងធនធានទឹក ធ្វើការសាងសង់ប្រព័ន្ធប្រឡាយ​សំរោងលើចំនួន​ ០២ខ្សែ​ សម្រាប់​បម្រើឱ្យការ​ដាំដុះរបស់​បងប្អូន​ប្រជាកសិករ​

ប្រព័ន្ធប្រឡាយសំរោងលើចំនួន ០២ខ្សែ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើង សម្រាប់បម្រើឱ្យការដាំដុះរបស់បងប្អូនប្រជាសិករ នៅក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ការសាងសង់ប្រព័ន្ធប្រឡាយសំរោងលើ ខ្សែទី១ មានប្រវែង ១.៣០០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការចំនួន០២ កន្លែង និងខ្សែទី ២ ប្រវែង ៥.៤៥០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការចំនួន០៧ កន្លែង ។ ក្រោយពេលសាងសង់រួច ប្រឡាយទាំង ០២ ខាងលើ  នឹងផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន  ៤០៨ ហិកតា  ស្រូវប្រាំង ៤០៨ហិកតា និងដំណាំរួមផ្សំចំនួន ៣៥ ហិកតាផងដែរ៕




No comments:

Post a Comment