Thursday, April 27, 2017

ប្រធាន​មន្ទីរការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ត្រូវ​បាន​ប្រកាស​តែងតាំង​ជាប្រធាន​មន្ទីរ​ថ្មី ​ជំនួស​លោក នូ នីម ដែល​ចូល​និវត្តន៍

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរងធានីភ្នំពេញ តំណាងឱ្យលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីភ្នំពេញ។
នេះបើយោងតាមលិខិតលេខ ៥៧៩ មស.គត ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងមុខងារសាធារណៈ លោក ជួន វុឌ្ឍី ជាអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរថ្មី ជំនួសលោក នូ នីម ដែលចូលនិវត្តន៍៕


No comments:

Post a Comment