Thursday, April 27, 2017

អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​លើកទី​៧០​ក្រុង​ម៉ានីល ប្រទេស​​​​ហ្វី​លីពីន

​នៅ​ថ្ងៃ​ទី​ ២៧ ខែ​មេសា ឆ្នាំ ២០១៧ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​​​​អាស៊ាន-កម្ពុជា អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី​​៧០​របស់​​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​អាស៊ាន​ ​ក្រុង​ម៉ានីល ប្រទេស​​​​ហ្វី​លីពីន។
ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​ បង្កើត​ឡើង​ដោយ​មាន​តំណាង​ពីវិស័យ​ឯកជន​របស់​អាស៊ាន​ទាំង​១០​ប្រទេស ជា​សមាជិក​ក្រុមប្រឹក្សា។ ក្រុមប្រឹក្សា​នេះ ជួប​ប្រជុំ​ជា​ទៀតទាត់​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា ​របស់​វិស័យ​ឯក​ជននៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ ដើម្បី​ផ្តល់​ជា​អនុសាសន៍​ និង​ស្វែង​រក​ដំណោះ​​ស្រាយ​ពី​ថ្នាក់​ដឹកនាំ​អាស៊ាន៕


No comments:

Post a Comment